Marvel ចេញ Trailer រឿង "Avenger: Infinity War” ១យប់សោះ មានអ្នកមើលរាប់សិបលានដង (វីដេអូ)

  • 2017-11-30 03:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​ក្រុម​ហ៊ុន​ផលិត​រឿង​និង​សៀវភៅ​ត្លុក​ Marvel ដែល​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ Disney ផង​ដែរ​នោះ​បាន​បញ្ចេញ​ Trailer ថ្មី​ រឿង​បែប​វិរ​បុរស(Super Heroes)​ Avenger វគ្គ​ទី ៣ ដែល​អ្នក​គាំទ្រ​រឿង​នេះ​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ។

ភាព​យន្ត​នេះ​នឹង​ក្លាយ​ជា​ភាពយន្ត​ទី​១៩ របស់​ពិភព​ភាពយន្ត​របស់​ Marvel (Marvel Cinematic Universe) ដែល​រៀប​រាប់​ពី​ហេតុការណ៍​នឹង​កើត​ឡើង​​បន្ទាប់​ពី​សាច់​រឿង​ទាំង​អស់​ចាប់​ផ្ដើម​បង្ហាញ​ និង​មាន​ភាព​ប្រទាក់​ក្រឡា​ពាក់ព័ន្ធ​គ្នា​តាំង​ពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ។

ភាពយន្ត​នេះ​នឹង​ប្រមូល​ផ្ដុំ​នូវ​តួអង្គ​សំខាន់​ៗ​ទាំង​អស់​របស់​ Marvel ដើម្បី​ត​តាំង​ជាមួយ​តួ​ចិត្ត​អាក្រក់​ឈ្មោះ Thanos ដែល​ជា​ Alien មាន​បំណង​គ្រប់គ្រង​ចក្រវាល។

បើ​គិត​តាំង​ពី​យប់​មិញ​រហូត​មក​ដល់​ពេល​នេះ​ វីដេអូ​ Trailer រឿង​ "Avenger: Infinity War” មាន​អ្នក​ទស្សនា​ដល់​ទៅ​ជាង​ ៦០​លាន​ដង​រួច​ទៅ​ហើយ​ បើ​រួម​បញ្ចូល​ទាំង​ View ពី​ Facebook និង YouTube ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​បង្ហាញ​អារម្មណ៍​រីករាយ​ពី​សំណាក់​គាំទ្រ​មិន​ដាច់​មាត់៕

តោះ!​ ចាំ​អង្កាល់​មក​ទស្សនា​វីដេអូ​ Trailer នេះ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ