មូលហេតុអាល់ប៊ុម​ថ្មី​ Taylor Swift គ្មាន​ឈ្មោះ​ដណ្ដើម​ពាន​ Grammys

  • 2017-11-29 08:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ កម្មវិធី​ប្រគល់​ពាន​ Grammys សម្រាប់​ឆ្នាំ​ ២០១៨ ទើប​តែ​ប្រកាស​បេក្ខភាព​ផ្សេងៗ​ដើម្បី​ដណ្ដើម​ពាន​។ ក្នុងនោះ​ដែរ Taylor Swift បាន​ទទួល​ការ​ដាក់​ឈ្មោះ​ដណ្ដើម​ពាន​ចំនួន​ពីរ​ គឺ បទ​ចង្វាក់​ស្រុកស្រែ (Country) ល្អ​បំផុត​ចំពោះ​បទ "Better Man” ដែល​នាង​បាន​និពន្ធ​ឲ្យ​ក្រុម​ចម្រៀង​ស្រុក​ស្រែ Little Big Town និង​បទ​ចម្រៀង​ល្អ​បំផុត​និពន្ធ​សម្រាប់​វីដេអូ​ផ្សព្វផ្សាយ​គឺ​បទ "I Don't Wanna Live Forever” ដែល​បាន​ច្រៀង​ជាមួយ​តារា​ចម្រៀង​ Zayn Malik។

ប៉ុន្ដែ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​នាង "Reputation” និង​បទ​ចម្រៀង​ដក​ស្រង់​ចេញ​ពី​អាល់ប៊ុម​នេះ​ដូច​ជា​ "Look What You Made Me Do”, “...Ready For It?”, “Gorgeous”, និង "Call It What You Want” មិន​មាន​ឈ្មោះ​ដណ្ដើម​ពាន​អ្វី​នោះ​ទេ។

មូល​ហេតុ​ដែល​អាល់ប៊ុម​នេះ​មិន​អាច​មាន​ឈ្មោះ​ដណ្ដើម​ពាន​អ្វី​បាន​ គឺ​ដោយ​សារ​តែ​អាល់ប៊ុម​នេះ​មិន​ត្រូវ​លក្ខខណ្ឌ​ក្នុង​ការ​ដណ្ដើម​ពាន។ កាល​បរិច្ឆេទ​ក្នុង​ការ​ជ្រើស​រើស​សម្រាប់​ចូល​រួម​ដណ្ដើម​ពាន​ឆ្នាំ​នេះ​ ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១ ខែ​តុលា​ឆ្នាំ ២០១៦ ដល់​ខែ​កញ្ញា​ ឆ្នាំ ២០១៧ ប៉ុន្ដែ​អាល់ប៊ុម​ "Reputation” បាន​បញ្ចេញ​នៅ​ខែ​វិច្ឆិកា​ឯ​ណោះ ដែល​ធ្វើ​ឲ្យ​អាល់ប៊ុម​នេះ​មាន​លទ្ធ​ភាព​ចូល​រួម​ដណ្ដើម​ពាន​នៅ​ឆ្នាំ ២០១៩ វិញ។

ប៉ុន្តែ​នៅ​ក្នុង​ឱកាស​ដូច​គ្នា​នោះ​ដែរ មិត្តភក័្ត​របស់ Taylor គឺ​ Lorde ទទួល​បាន​ឈ្មោះ​ដណ្ដើម​ពាន​អាល់ប៊ុម​ប្រចាំ​ឆ្នាំ ហើយ​អតីត​សង្សារ​របស់​ Taylor លោក Calvin Harris ក៏​មាន​ឈ្មោះ​ដណ្ដើម​ពាន​ផលិតករ​ប្រចាំ​ឆ្នាំ​ផង​ដែរ៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម