Taylor Swift ចេញ​ទៅ​ជួប​អ្នក​គាំទ្រ​​នៅ​ហាង​ទំនិញ​ ស្រប​ពេល​អាល់ប៊ុម​ខ្លួន​លក់​ដាច់​កប់

  • 2017-11-15 07:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នេះ Taylor Swift ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចេញ​ទៅ​ហាង​ទំនិញ​ ក្រោយ​ចេញ​ពី​កម្មវិធី "The Tonight Show Starring Jimmy Fallon”​ដើម្បី​ទិញ​អាល់ប៊ុម​ខ្លួន​ដូច​ទម្លាប់​ដែល​នាង​ធ្វើ​ជាមួយ​អាល់ប៊ុម​ចាស់ៗ។

Taylor បាន​សរសេរ​ដូច្នេះ​លើ​ Instagram Story ថា​៖​ "យើង​តែង​តែ​មាន​ទម្លាប់​នេះ​ ដែល​ពួក​យើង​នឹង​ទៅ​កាន់​ហាង​ទំនិញ Target ដើម្បី​ទិញ​អាល់ប៊ុម​។" បន្ទាប់​មក​ទៀត​ក៏​សរសេរ​ថា៖ "យើង​នឹង​ទៅ​ទិញ​ទស្សនាវដ្ដី​បួន​ប្រាំ​ក្បាល យើង​កំពុង​តែ​ទៅ Target”។

រួម​ដំណើរ​ជាមួយ​ Taylor គឺ​ Clare, Eliotte, Mel និង Kamilah ជា​អ្នក​រាំ​និង​ច្រៀង​ជំនួយ (Back up Dancer and Singer) របស់​នាង។

នៅ​ពេល​នោះ​ដែរ​នាង​បាន​ជួប​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ ដែល​កំពុង​តែ​ស្វែង​រក​ទិញ​អាល់ប៊ុម និង​ទស្សនាវដ្ដី "Reputation” ដូច​គ្នា។

Taylor បាន​ចំណាយ​ពេល​នៅ​ទី​នោះ​ ដោយ​បាន​និយាយ​ជា​មួយ​អ្នក​គ្រប់​គ្រង​ហាង​ និង​បុគ្គលិក​ ធ្វើ​ឲ្យ​បរិយាកាស​នៅ​ទី​នោះ​កាន់​តែ​រីក​រាយ​។

អ្វី​ដែល​ពិសេស​បំផុត​នោះ​ នាង​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​អ្នក​គាំទ្រ​ជា​ច្រើន​រូប​នៅ​ទី​នោះ ក៏​ដូច​ជា​ថត​រូប​ជាមួយ​គ្នា​ទៀត​ផង។

ចំពោះ​លទ្ធ​ផល​លក់​អាល់ប៊ុម​ "Reputaion” ក្នុង​រយៈ​ពេល​ ៤​ថ្ងៃ​គឺ​កើន​ដល់​ជាង​ ១​លាន​អាល់ប៊ុម​ហើយ ដោយ​ចំនួន​លក់​ដាច់​ក្នុង​ថ្ងៃ​ចេញ​ដំបូង​នោះ​គឺ​ដល់​ទៅ ៧​សែន​អាល់ប៊ុម៕

អាន​អត្ថបទ៖

ប្រភព៖ CNN | Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី