រក​ឃើញបុរស​សិច​ស៊ី​ជាង​គេ​ប្រចាំ​ឆ្នាំ​របស់​ទស្សនាវដ្ដី People

  • 2017-11-15 03:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ People ទើប​តែ​ប្រកាស​ឈ្មោះ​តារា​ចម្រៀង​ស្រុក​ស្រែ​លោក Blake Shelton ជា​បុរស​សិច​ស៊ី​ជាង​គេ​បំផុត​ (Sexiest Man Alive) ប្រចាំ​ឆ្នាំ​ ២០១៧​ នេះ។

លោក Blake Shelton

នេះ​បើ​តាម​ការ​រាយ​ការ​ពី​ Gossip Cop តារា​រូប​នេះ​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​គម្រប​ទស្សនាវដ្ដី​ ហើយ​លោក​ត្រូវ​រៀប​ចំ​ខ្លួន​ជួប​ថត​រូប​ជាមួយ​ទស្សនាវដ្ដី​ស្អែក​នេះ​តែ​ម្ដង។

ជម្រើស​នេះ​បាន​ធ្វើ​ឲ្យ​គេ​មាន​ភាព​ងឿងឆ្ងល់​ជា​ខ្លាំង​ ដោយ​សារ​តែ​មាន​តារា​ប្រុសៗ​ ជា​ច្រើន​ដែល​មាន​រូប​រាង​សង្ហារ​ប៉ុន្តែ​បែរ​ជា​មិន​អាច​ឈ្នះ​ទៅ​វិញ។

លោក​ Blake Shelton ជា​តារា​ចម្រៀង​ចង្វាក់​ស្រុក​ស្រែ​ដ៏​ល្បី​ម្នាក់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​ជា​គណៈកម្មការ​កម្មវិធី​ The Voice ប្រចាំ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក​នឹង​ស្នង​តំណែង​ The Rock ដែល​ជា​ជម្រើស​កាល​ពី​ឆ្នាំ​មុន។ ចំពោះ​ឆ្នាំ​នេះ​មាន​តារា​ប្រុស​ជា​ច្រើន​រូប​ដែល​គេ​រំពឹង​ថា​នឹង​ត្រូវ​ជ្រើស​​យក​ ប៉ុន្ដែ​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​ពូក​គេ​មិន​អាច​ឈ្នះ។

ក្នុង​នោះ​មាន​តារា​ល្បីៗ​ដូច​ជា Idris Elba, Chris Pine, Dev Patel, Henry Cavill, និង Jason Momoa ជាដើម៕

Idris Elba
Chris Pine
Dev Patel
Henry Cavill
Jason Momoa

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ជម្រើស​នេះ?

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ