Demi Lovato បង្ហាញ​ឈុត​ខ្លីៗ​​របស់​វីដេអូ​បទ​​ចម្រៀង​ថ្មី​របស់​នាង

  • 2017-11-15 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដឹង​កន្លង​មក​ហើយ​ថា​ តារា​ចម្រៀង Demi Lovato និងម្ចាស់​បទ​ "Despacito” Luis Fonsi​ បាន​សហការ​គ្នា​នៅ​ក្នុង​បទ​ចម្រៀង​ថ្មី "Echame La Culpa" (Blame Me)។

Demi Lovato
Luis Fonsi

ជាមួយ​នឹង​ការ​ទន្ទឹង​រង់​ចាំ​របស់​អ្នក​គាំ​ទ្រ​ តារា​ចម្រៀង​ទាំង​ពីរ​រូប​នេះ​ ក៏​បាន​បញ្ចេញ​ឈុត​ខ្លះ​នៅ​ក្នុង​វីដេអូ​បទ​ចម្រៀង​នោះ​នៅ​លើ​គណនី​ Instagram របស់​ពួក​គេ​ផ្ទាល់​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​កាន់​តែ​​ជ្រួលច្របល់​​ចង់​ឃើញ​វីដេអូ​​បទ​ចម្រៀង​នោះ​ចេញ​ជា​ផ្លូវ​ការ​ឆាប់ៗ​ថែម​ទៀត។

នៅ​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​នោះ​ អ្នក​គាំ​ទ្រ​បាន​សង្កេត​ឃើញ​ថា តារា​ចម្រៀង​ Demi Lovato បាន​ច្រៀង​ឃ្លា​ខ្លះ​ជា​ភាសា​អេស្ប៉ាញ​យ៉ាង​ពីរោះ។

យ៉ាងណា​មិញ​ បទ​ចម្រៀង​ថ្មី​ដែល​ច្រៀង​រួម​គ្នា​រវាង​តារា​ចម្រៀង​ទាំង​ពីរ​រូប​នេះ​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ៕

ទស្សនាវីដេអូខាងក្រោម៖

A post shared by Demi Lovato (@ddlovato) on

ចុចអាន៖

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី