Demi Lovato និង​ម្ចាស់​បទ​ "Despacito" នឹង​​មាន​​បទ​​ចម្រៀង​​​រួម​​គ្នា​​ឆាប់ៗ!

  • 2017-10-24 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ហើយ​ដែល​ពាក្យ​ចចាមអារ៉ាម​ថា​តារា​ចម្រៀង​ Demi Lovato និង Luis Fonsi​ សហការ​ជាមួយ​គ្នា​ថត​បទ​ចម្រៀង​ថ្មី ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​រំភើប​ណាស់។

ជាក់ស្ដែង​ កាល​ពី​​យប់​ថ្ងៃ​សៅរ៍ ទី​២១ ខែ​តុលា​កន្លង​ទៅ​ តារា​ដ៏​ល្បី​ទាំង​ ២​ដួង​នេះ​បាន​ប្រ​កាស​ថា​ពួក​គេ​នឹង​រួម​សហការ​គ្នា​ បង្កើត​ស្នាដៃ​១។ ទាំង Demi និង​ Luis បាន​ទាក់​ទង​គ្នា​តាមរយៈ​គណនី​ Instagram ពាក់​ព័ន្ធ​នឹង​វីដេអូ​ចម្រៀង​របស់​ពួក​គេ។ ដំបូង​ម្ចាស់​បទ "Sorry Not Sorry” តារា​ចម្រៀង​ Demi Lovato បាន​បង្ហោះ​រូបភាព​កន្លែង​ដែល​នាង​រៀប​ចំ​ថត​វីដេអូ ហើយ​ Fonsi ក៏​បាន ខមមិន​ថា៖ "មាន​រឿង​អី​ហ្នឹង Demi?”

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ម្ចាស់​បទ​ "Despacito” រូប​នេះ ក៏​បាន​បង្ហោះ​រូប​១ ​រួច​សរសេរ​ថា៖ " វា​ជា​អាថ៌កំបាំង" ហើយ​ភ្លាមៗ​នោះ Demi ក៏​បាន​ខមមិន​ថា៖ "សួស្តី Fonsi”។

បញ្ជាក់​ផង​ដែរ​ កាល​ពី​សប្ដាហ៍​មុន Demi បាន​និយាយ​លេង​សើច​ថា​ នាង​នឹង​សហ​ការ​ថត​បទ​ចម្រៀង​ជាមួយ​ជន​ជាតិ​ឡាទីន​ម្នាក់​ឆាប់ៗ​នេះ នៅ​ពេល​ធ្វើ​កិច្ច​សម្ភាសន៍​​ជាមួយ​វិបសាយ​ Buzzfeed។​ នាង​និយាយ​ថា៖ "អ្នក​ទាំង​អស់​សូម​រង់ចាំ​មើល ព្រោះ​ខ្ញុំ​បាន​ថត​អ្វី​មួយ​ថ្មីៗ​នេះ​ ហើយ​ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ពេញ​ចិត្ត"៕

ចុចអាន៖

ប្រភព៖ Billboard   ប្រែសម្រួល៖ អន​ សុភក្ត្រា

អត្ថបទថ្មី