កប់​ណាស់​! ចូល​មើល​ភូមិគ្រឹះ Kendall Jenner ទើប​នឹង​ទិញ​តម្លៃ ៨,៥៥លាន​ដុល្លារ

  • 2017-10-24 09:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ម៉ូដែល Kendall Jenner ទើប​តែ​ទិញ​បាន​ផ្លូវ​ការ​នូវ​ភូមិគ្រឹះ​មួយ​ដែល​មាន​ បន្ទប់គេង​ ៥​នៅ​តំបន់ Beverly Hills ក្នុង​តម្លៃ​ដល់​ទៅ ៨,៥៥លាន​ដុល្លារ។

Kendall Jenner

តារា​វ័យ ២១​ឆ្នាំ​រូប​នេះ​​ បាន​ទិញ​ភូមិគ្រឹះ​ដែល​ធ្លាប់​កាន់​កាប់​ដោយ​តារា​សម្ដែង​ Charlie Sheen ដែល​លោក​បាន​ទិញ​កាល​ពី​ឆ្នាំ​ ២០១២ ក្នុង​តម្លៃ ៥,៤លាន​ដុល្លារ ជាមួយ​និង​អតីត​ប្រពន្ធ​ Brooke Mueller។

ទី​លំនៅ​បែប​រចនាបថ​អេស្ប៉ាញ​នេះ បាន​សាង​សង់​កាល​ពី​ឆ្នាំ ១៩៩១​ ដែល​មាន​ទីតាំង​នៅ​តំបន់​ ហូលីវូដ​តែ​ម្ដង​ត្រូវ​ម៉ាច់​ចំពោះ​តារា​ល្បីៗ។

ផ្ទះ​ដ៏​ធំ​នេះ​មាន​ផ្ទុក​នូវ​ បន្ទប់​ទឹក​ដល់​ទៅ​ ៦ ក្នុង​នោះ​ក៏​មាន​អាង​ហែល​ទឹក​មួយ​នៅ​ខាង​ក្រៅ​ បន្ទប់​ធ្វើ​ម្ហូប​ដ៏​ប្រណិត​និង​រោង​កុន​មួយ​ទៀត​ផង៕

តោះ! មក​ចូល​មើល​ភូមិគ្រឹះ​នេះ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី