ពិតទេ Kendall Jenner ទាក់​ទង​គ្នា​ជាមួយ​កីឡាករ​បាល់​បោះ Black Griffin?

  • 2017-08-15 07:03:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​សម្ដែង​និង​ម៉ូដែល Kendall Jenner កំពុង​ត្រូវ​គេ​សង្ស័យ​ថា​ទាក់​ទង​ជាមួយ​កីឡាករ​បាល់​បោះ (NBA) លោក Black Griffin។

កីឡាករ​ Black Griffin និង Kendall Jenner

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចូល​រួម​កម្មវិធី​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​រ៉េប Kendrick Lamar នៅ​ទី​ក្រុង​ Los Angeles កាល​ពី​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ជាមួយ​នឹង​ប្អូន​ស្រី Kendall គឺ Kylie Jenner។ នេះ​បើ​តាម​សារព័ត៌មាន​ People។

នៅ​ពេល​នោះ​ដែរ​មិត្តភ័ក្ដិ​ Kendall Jenner តារា​ម៉ូដែល Hailey Baldwin ក៏​បាន​បង្ហាញ​ខ្លួន​ជាមួយ​តារា​បាល់​បោះ​ Chandler Parsons ផង​ដែរ។

Kylie បាន​បង្ហាញ​ខ្លួន​នៅ​ទី​នោះ​ដោយ​សារ​តែ​សង្សារ​របស់​នាង​តារា​រ៉េប Travis Scott បាន​សម្ដែង​បើក​ឆាក​ឲ្យ​ Kendrick Lamar។

នៅ​យប់​នោះ​ដែរ​ Kendall និង​លោក Black ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជិះ​ឡាន​ត្រលប់​ទៅ​ផ្ទះ​ជាមួយ​គ្នា​ នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី​សារព័ត៌មាន TMZ។

អ្នក​ទាំង​ពីរ​ធ្វើ​ដំណើរ​មក​ដល់​ភោជនីយដ្ឋាន​ Craig តំបន់ West Hollywood

លុះ​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ តារា​ម៉ូដែល​វ័យ​២១​ឆ្នាំ​នេះ​បាន​ណាត់​ជួប​តារា​ NBA វ័យ​២៨​ឆ្នាំ​ ដោយ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​នៅ​ភោជនីយដ្ឋាន​ Craig តំបន់ West Hollywood ប៉ុន្តែ​ត្រូវ​បាន​គេ​ថត​មក​ដល់​កន្លែង​ញ៉ាំ​អាហារ​ដាច់​ដោយ​ឡែក​ពី​គ្នា។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល Kendall ត្រូវ​គេ​សង្ស័យ​ថា​ទាក់​ទង​រឿង​ទំនាក់​ទំនង​ស្នេហា​នោះ។ ទំនាក់​ទំនង​របស់​នាង និង​តារា​ចម្រៀង​រ៉េប A$AP Rocky ធ្លាប់​ត្រូវ​គេ​រាយ​ការណ៍​ថា​ ទាក់​ទង​គ្នា​និង​បែក​គ្នា​ជា​ច្រើន​ដង​ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ដែល​ប្រាប់​ជា​ផ្លូវ​ការ​ទេ​ថា​ទាក់​ទង​គ្នា។

តារា​ចម្រៀង​រ៉េប A$AP Rocky

នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ Kendall ទាក់​ទង​ជាមួយ​នឹង​កីឡា​ករ​បាល់បោះ​ (NBA)។

ចំណែក​ឯ​លោក Black Griffin វិញ​ពេល​នេះ​​មាន​កូន​ពីរ​នាក់​រួច​មក​ហើយ​ ជាមួយ​អតីត​មិត្ត​ស្រី​ Brynn Cameron៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ TMZ | nydailynew   ប្រែ​សម្រួល៖ ធារ៉ូ