មើល​រូប​ Kendall Jenner ​មិន​ប្រើ​ Photoshop ទើប​ដឹង​ថា​នាង​មាន​បញ្ហា​មុខ​កើត​មុន​ខ្លាំង!

  • 2017-09-08 10:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ New York Fashion Week សប្តាហ៍​នេះ​ ទើប​តែ​ចាប់​ផ្ដើម​ដែល​បាន​ចូល​រួម​ដោយ​តារា​ម៉ូដែល​ល្បី​ៗ​ដូច​ជា​ Kendall Jenner និង Gigi Hadid ជា​ដើម​។ ទោះ​បី​ជា​ Kendall បាន​ដើរ​បង្ហាញ​ម៉ូដ​យ៉ាង​ឡូយ​ក៏​ដោយ​ ប៉ុន្តែ​ដោយ​គ្មាន​ជំនួយ​ពី Photoshop គេ​សង្កេត​ឃើញ​ថា​នាង​មាន​បញ្ហា​មុន​នៅ​លើ​ផ្ទៃ​មុខ​ នៅ​ម្ដុំ​ចង្កា​របស់​នាង។

បន្ទាប់​ពី​បាន​ឃើញ​រូប​ទាំង​នេះ អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន បាន​និយាយ​ពី​បញ្ហា​នេះ​ថា Kendall​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​មែន​តែ​នាង​នៅ​តែ​មាន​បញ្ហា​ស្បែក​មុខ​មិន​ងាយ​នឹង​ព្យាបាល​ឲ្យ​ជា​ដាច់។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​នាង​មាន​បញ្ហា​លើ​ស្បែក​មុខ​ដូច្នេះ។ តារា​ម៉ូដែល​​កើត​ឆ្នាំ ១៩៩៥​​ រូប​នេះ​ធ្លាប់​មាន​បញ្ហា​មុខ​កើត​មុខ​ជា​ច្រើន​ដង​រួច​មក​ហើយ៕

ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ?

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី