មិនធម្មតាទេ! Kendall Jenner ត្រូវបានគេដាក់ឈ្មោះថា "Fashion Icon ប្រចាំទសវត្ស"
- 2017-08-30 10:13:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេ! Kendall Jenner ត្រូវបានគេដាក់ឈ្មោះថា "Fashion Icon ប្រចាំទសវត្ស"
ចន្លោះមិនឃើញ
តារាសម្ដែងនិងម៉ូដែល Kendall Jenner នឹងទទួលបានពានរង្វាន់កិត្តិយសដ៏ធំមួយនៅក្នុងកម្មវិធី New York Fashion Week ខែក្រោយ។
តារាវ័យ២១ឆ្នាំរូបនេះ នឹងត្រូវគេដាក់ងារថាជា "Fashion Icon ប្រចាំទស្សវត្ស" នៅក្នុងកម្មវិធី New York Fashion Week ដែលមានឈ្មោះថា Daily Front Row’s 2017 Fashion Media Awards នេះបើតាមវិប សាយផ្ទាល់របស់ក្រុមហ៊ុន FashionWeeklyDaily.com។ កម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រទី៨ខែកញ្ញា។
ក្នុងថ្ងៃនោះដែរក៏មានតារាល្បីៗខ្លះៗទៀតក៏នឹងទទួលបានការតែងតាំងកិត្តិយសដែរ ដូចជាលោក Mario Testino សម្រាប់ "Creative ប្រចាំឆ្នាំ" និងលោក Jordan Barrett ជា "តារាម៉ូដែលប្រុសប្រចាំឆ្នាំ"។
តារាសម្ដែង Lena Dunham និង Jenni Konner នឹងទទួលបានពាន "Best Digital Destination” សម្រាប់វិបសាយពួកគេឈ្មោះ "The Lenny Letter” និងទស្សនាវដ្ដី Instyle ចំពោះពាន "Best September Issue” ក្នុងខែកញ្ញាលើកដំបូងក្រោមការដឹកនាំរបស់លោក Laura Brown៕
តើប្រិយមិត្តគិតយ៉ាងម៉េចដែរចំពោះការតែងតាំងនេះ? តើ Kendall Jenner សមនឹងទទួលដែរឫទេ?
អានអត្ថបទ៖
គ្រួសារ Kardashians បរិច្ចាគលុយមិនចេះតិចជួយជនរងគ្រោះព្យុះ Harvey
ពិតទេ Kendall Jenner ទាក់ទងគ្នាជាមួយកីឡាករបាល់បោះ Black Griffin?
ព្រោះហេតុផលនេះ តារាសិចស៊ី Kendall Jenner សម្រេចចិត្តលក់ភូមិគ្រឹះតម្លៃ ៦,៥លានដុល្លារ