Lady Gaga ធ្វើ​រឿង​ផ្អែម​ល្ហែម​១ ជាមួយ​មិត្ត​ប្រុស​​ថ្មី ឃើញ​ហើយ​រំភើប!

  • 2017-10-24 08:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ "Joanne” រូប​នេះ​បាន​ធ្វើ​រឿង​មួយ​ជា​សាធារណៈ​ជាមួយ​មិត្ត​ប្រុស​របស់​នាង លោក​ Christian Carino នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អាទិត្យ។

​គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​បង្ហោះ​រូប​ភាព​ដ៏​ផ្អែម​ល្ហែម​របស់​ពួក​គេ​ដោយ​ Carino បាន​លើក​ព​ Lady Gaga នៅ​ក្នុង​ឈុត​ប៊ីគីនី​របស់​នាង​ទៅ​ក្នុង​រង្វង់​ដៃ​របស់​លោក ដោយ​បាន​សម្លឹង​មុខ​គ្នា​ ពោរពេញ​ដោយ​មនោសញ្ចេតនា។

Gaga បាន​ចែក​រំលែក​រូប​ភាព​ដូច​គ្នា​ដែរ​នៅ​លើ Stories ក្នុង​គណនី Instagram របស់​នាង​ ដោយ​សរសេរ​ពាក្យ "Night night” លើ​រូប​ភាព​នោះ ហើយ​ថែម​ទាំង​បាន​បង្ហោះ វីដេអូ​នៅ​លើ​ Instagram ទៀត។

គួរ​បញ្ជាក់​ដែរ​ថា​ Gaga​​ បាន​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​អតីត​គូ​ដណ្ដឹង​លោក Taylor Kinney នៅ​ខែ​កក្កដា ឆ្នាំ ២០១៦ មុន​​នាង​ និង​គូ​សង្សារ​បច្ចុប្បន្ន​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា៕

ចុចអាន៖

ប្រភព៖ Huffingtonpost   ប្រែសម្រួល៖ អន សុភក្ត្រា