Taylor Swift ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ទៀត​ហើយ​ក្នុង​វីដេអូ​ Teaser បទ​ថ្មី!

  • 2017-10-24 03:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង Taylor Swift ជិត​ត្រលប់​មក​វិញ​ហើយ​ នៅ​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​បទ "Ready For It?” ដោយ​បាន​បញ្ចេញ​វីដេអូ Teaser កាល​ពី​យប់​មិញ។

វីដេអូ​នេះ​មើល​ទៅ​គឺ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ ដោយ​គេ​សង្កេត​ឃើញ​ Taylor ស្លៀក​ឈុត​មនុស្ស​យន្ត​ដូច​នៅ​ក្នុង​រឿង "Ghost In the Shell” មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។

នេះ​នឹង​ក្លាយ​ជា​វីដេអូ​ចម្រៀង​ទី​២ហើយ​ សម្រាប់​អាល់ប៊ុម​ថ្មី "Reputation” របស់​តារា​រូប​នេះ។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ចំពោះ​បទ​ចម្រៀង​ដំបូង "Look What You Made Me Do” បទ​ចម្រៀង​ថ្មី​នេះ នឹង​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​ក៏​អាច​ទទួល​បាន​ជោគជ័យ​ខ្លាំង​ផង​ដែរ។

វីដេអូ​ចម្រៀង​បទ "Ready For It?” នឹង​បញ្ចេញ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​គឺ​ត្រូវ​ព្រឹក​ថ្ងៃ​សុក្រ​នៅ​ប្រទេស​កម្ពុជា៕

នេះ​ជា​ Teaser Trailer បទ "Ready For It”៖

អាន​អត្ថបទ៖

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ ធារ៉ូ