ភ្ញាក់​ផ្អើល​! Katy Perry ចូល​រួម​ពិធី​រៀប​ការ​របស់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ស្ងាត់ៗ

  • 2017-10-24 03:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដ៏​ល្បី​របស់​អាមេរិក​ Katy Perry បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ទៅ​អ្នក​គាំ​ទ្រ​របស់​ខ្លូន​ ពេល​បាន​ចូល​រួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​គូ​ស្នេហ៍​ជន​ជាតិ​អាមេរិក​មួយ​គូ​កាល​ពី​ចុង​សប្តាហ៍។

Katy និង​គូស្វាមីភរិយាដែល​ជា​អ្នក​គាំទ្រ​របស់​ខ្លូន

ម្ចាស់​បទ "Roar” រូប​នេះ​បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​ក្នុង​ទីក្រុង​មួយ​នៅ​ប៉ែក​បស្ចិម​ប្រទេស​ ខណៈ​នោះ​នាង​ និង​ជំនួយ​ការ ក៏​ធ្វើ​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៅ​កាន់​គូ​ស្វាមី​ភរិយា​ថ្មី​ឈ្មោះ​ Hayley Rosenblum និងBlonie Dudney នៅ​សណ្ឋាគារ Four Seasons Hotel កាល​ពី​យប់​ថ្ងៃ​សៅរ៍។

Amy Prada ដែល​ជា​ភ្ញៀវ​ម្នាក់​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​នោះ​បាន​និយាយ​ថា៖ "តាម​ពិត​ទៅ​ Katy បាន​សុំ​កូន​ក្រមុំ​កូន​កំលោះ​ ថា​នាង​អាច​ចូល​រួម​កម្មវិធី​របស់​ពួក​គេ​បាន​ ឫ​ក៏​អត់? ហើយ​ពួក​គេ​និយាយ​ថា​ប្រាកដ​ជា​បាន"។

នាង​បន្ថែម​ទៀត​ថា៖ "គ្រប់​គ្នា​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ និង​រំភើប​ជា​ខ្លាំង"។ Amy ​ចាំ​ថា​ Katy បាន​ចំណាយ​ពេល​ប្រហែល​ ១៥នាទី​ ក្នុងកម្មវិធី​ ដោយ​បាន​រាំ​ជាមួយ​នឹង​គូ​ស្នេហ៍​ថ្មី​ថ្មោង​ និង​ថត​រូប​ជាមួយ​ភ្ញៀវ​ផ្សេងៗ​ទៀត។

Ray Prop អ្នក​ថត​រូប​ឲ្យ​កម្មវិធី​អាពាហ៍ពិពាហ៍​នោះ​បាន​និយាយ​ប្រាប់​ទស្សនាវដ្តី​ St Louis ថា​ ការ​ភ្ញាក់​ផ្អើល​នោះ​កើត​ឡើង​ពេល​យប់​ជ្រៅ​ ខណៈ​លោក​រៀប​ខ្លួន​នឹង​ចាក​ចេញ​ទៅ​ហើយ​។

គួរ​បញ្ជាក់​ថា Katy បាន​មក​ទី​ក្រុង​នេះ​ ដើម្បី​ប្រគំតន្ត្រី​ទេសចរណ៍​ “Witness” របស់​នាង។ ជាមួយ​គ្នា​នោះ​ តារា​ស្រី​រូប​នេះ​ ក៏​បាន​បញ្ជាក់​ពី​រឿង​ចូល​រួម​ពិធី​រៀប​ការ​ អំឡុង​ពេល​សម្តែង​ នៅ​ថ្ងៃ​អាទិត្យ​ផង​ដែរ នេះ​បើ​តាម​អត្ថបទ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម៕

ចុចអាន៖

ប្រភព៖ Asiaone   ប្រែសម្រួលៈ អន​ សុភក្រ្តា

អត្ថបទថ្មី