Katy Perry និយាយ​ដាក់​ Selena អ្វីខ្លះក្រោយ​នាង​ចូល​ពេទ្យ?

  • 2017-09-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​ចម្រៀង​ Katy Perry បាន​បញ្ចេញ​មតិ​ទៅ​លើ​រូប​ថត​ដែល​ Selena Gomez បង្ហោះ​លើ​ Instagram ខណៈ​ពេល​នាង​ចូល​មន្ទីរពេទ្យ ដើម្បី​ធ្វើ​ការ​វះ​កាត់​ប្ដូរ​ក្រលៀន​ជាមួយ​មិត្តភ័ក្ដិ​នាង​ ឈ្មោះ Francia Raisa។

តារា​វ័យ​ ៣២​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ "ស្រលាញ់​បេះ​ដូង​និង​ភាព​ស្មោះ​ត្រង់​របស់​អ្នក" ទៅ​លើ​រូប​ភាព​នោះ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កញ្ញា។

Katy និង Selena ស្គាល់​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ទោះ​បី​ជា​មាន​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ Taylor Swift ឫ​តារា​សម្ដែង​ Orlando Bloom ក៏​ដោយ​ក៏​អ្នក​ទាំង​ពីរ​មិន​ដែល​មាន​ជម្លោះ​អ្វី​ធំ​ដុំ​នោះ​ឡើយ។

កាល​ពី​ឆ្នាំ ២០១៥ នៅ​ក្នុង​វីដេអូ​ចម្រៀង “Bad Blood” របស់​ Taylor Swift ដែល​ជា​បទ​ចម្រៀង​បក​ស្រាយ​ពី​ជម្លោះ​នាង​និង​ Katy Perry, Selena Gomez បាន​សម្ដែង​ជា​សត្រូវ​របស់​ Taylor ដែល​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​នាង​សម្ដែង​ជា​តួ​ Katy។

ក៏​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ឆ្នាំ​នោះ​ដែរ Selena បាន​បញ្ជាក់​ថា​តួអង្គ​នោះ​មិន​មែន​ជា​ Katy ទេ ខ្ញុំ​គិត​ថា​នាង​ជា​មនុស្ស​ល្អ​ម្នាក់ ហើយ​ខ្ញុំ​ទើប​តែ​និយាយ​ជាមួយ​នាង។ នាង​ប្រាប់​ប៉ុស្តិ៍​វិទ្យុ​ The Edge Afternoon របស់ New Zealand ថា​ដូច្នេះ។

រហូត​ដល់​ឆ្នាំ ២០១៦​ ក៏​នៅ​តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​យល់​ថា​នាង​មាន​បញ្ហា​ជាមួយ​ Katy Perry ​ម្ដង​ទៀត​ដោយ​សារ​តែ​តារា​សម្ដែង​​Orlando Bloom។ ប៉ុន្ដែ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ថា​ពួក​គេ​នៅ​តែ​ជិតស្និទ្ធ​នឹង​គ្នា​ដោយ​បង្ហោះ​សារ​បក​ស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​​ Twitter។

នេះ​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​ ទោះ​បី​ជា​មាន​បញ្ហា​យ៉ាង​ណា​ក៏​ដោយ៕

អាន​អត្ថបទ៖

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី