មក​ស្គាល់​កាន់​តែ​ច្បាស់​ពីមិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ដែល​បានបរិច្ចាគ​​ក្រលៀន​ឲ្យ​ Selena Gomez

  • 2017-09-16 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​ Selena Gomez បាន​ប្រកាស​ប្រាប់​ពិភព​លោក​ឲ្យ​ដឹង​ពី​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​ក្រលៀន​របស់​នាង​កាល​ពី​រដូវ​ក្ដៅ​ ដើម្បី​ព្យាបាល​ពី​ជំងឺ​ Lupus។ ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​សារ​តែ​អ្នក​ដែល​បរិច្ចាគ​ក្រលៀន​នោះ​មិន​មែន​ជា​សមាជិក​គ្រួសារ​របស់​នាង​ឡើយ​ ប៉ុន្ដែ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​នាង​ទៅ​វិញ​ដែល​មាន​ឈ្មោះ​ថា​ Francia Raisa ជា​តារា​សម្ដែង​មួយ​រូប​ផង​ដែរ។

រូប​ថត​ Selena Gomez បង្ហោះ​លើ​ Instagram

​នៅ​លើ​រូប​ភាព​នោះ​នាង​បាន​និយាយ​ថា​ «នាង​បាន​ឲ្យ​អំណោយ និង​ការ​បូជា​ដ៏​ធំ​បំផុត ដោយ​បរិច្ចាគ​ក្រលៀន​នាង​មក​ឲ្យ​ខ្ញុំ។ ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់។ ខ្ញុំ​ស្រលាញ់​អ្នក​ខ្លាំង​ណាស់​បង​ស្រី»។

ទោះ​បី​ជា​ទំនាក់​ទំនង​នាង​និង Francia មិន​សូវ​ជា​ល្បី​ល្បាញ​ដូច​ទំនាក់​ទំនង​រវាង​នាង​និង​តារា​ល្បីៗ​ដូច​ជា Taylor Swift, Demi Lovato និង Vanessa Hudgens ជា​ដើម​ Francia និង Selena គឺ​ពិត​ជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​ណាស់​ ដោយ​ពួក​គេ​ស្គាល់​គ្នា​អស់​រយៈ​ពេល​ ៩​ឆ្នាំ​ហើយ។

Francia Raisa

ពួក​គេ​ស្គាល់​គ្នា​ដំបូង​នៅ​ឆ្នាំ ២០០៨ ដោយ​ Selena កំពុង​តែ​សំដែង​តួ​ក្នុង​រឿង​ របស់​ប៉ុស្តិ៍​ទូរទស្សន៍ Disney ចំណែក​ឯ Francia បាន​សម្ដែង​ក្នុង​ប៉ុស្តិ៍​ ABC។ ពួក​គេ​ទាំង​ពីរ​ជួប​គ្នា​ដោយ​កម្មវិធី​មួយ​សហការ​គ្នា​រវាង​ប៉ុស្តិ៍​ទូរទស្សន៍​ទាំង​ពីរ។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ អ្នក​ទាំង​ពីរ​តែង​តែ​បង្ហាញ​ថា​ពួក​គេ​ពិត​ជា​មិត្ត​ល្អ​នឹង​គ្នា​ ដោយ​តែង​តែ​ចំណាយ​ពេល​ជាមួយ​គ្នា​ជា​ញឹក​ញាប់ ជា​ពិសេស​គឺ​លើក​ទឹក​ចិត្ត​ឲ្យ​គ្នា​​គ្រប់​ពេល​វេលា។

Francia Raisa ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ក្រោយ​ចូល​រួម​សម្ដែង​រឿង​ភាគ​ "The Secrect Life of the American Teenager” ឆ្នាំ ២០០៨។ ពេល​នេះ​នាង​មាន​អាយុ​ ២៩ ឆ្នាំ​ហើយ​ដែល​មាន​ដើម​កំណើត​នៅ​ទី​ក្រុង​ Los Angeles រដ្ឋ​ California តែ​ម្ដង៕

នេះ​ជា​បណ្ដា​រូប​ថត​របស់​អ្នក​ទាំង​ពិរ៖

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី