អតីត​សមាជិក​ក្រុម Black Eyed Peas បែក​បាក់​​ស្នេហា ក្រោយ​រៀប​ការ​៨​ឆ្នាំ

  • 2017-09-15 08:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម Black Eyed Peas តារា​ចម្រៀង Fergie បាន​បែក​បាក់​ទំនាក់​ទំនង​ជាមួយ​ស្វាមី Josh Duhamel ​ក្រោយ​រៀប​ការ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ ៨​ឆ្នាំ បើ​គិត​តាំង​ពី​ពេល​ដែល​ពួក​គេ​មិន​ទាន់​រៀប​ការ​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​រយៈ​ពេល​ដល់​ទៅ ១៣​ឆ្នាំ​ឯណោះ។

Fergie
លោក Josh Duhamel

គូ​ស្នេហ៍​មួយ​គូ​នេះ​មាន​កូន​ប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់​ជាមួយ​គ្នា​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍។ អ្នក​ទាំង​ពីរ​បាន​ប្រកាស​នៅ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួក​គេ​បាន​លែង​លះ​គ្នា​តាំង​តែ​ពីរ​បី​ខែ​មុន​ឯណោះ​ គ្រាន់​តែ​មិន​ទាន់​ប្រកាស​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង។

Fergie និង​កូន​ប្រុស Axl

ពួក​គេ​ទាំង​ពីរ​បាន​បញ្ជាក់​ថា​ នៅ​តែ​ទាក់​ទង​គ្នា​ដូច​មិត្តភ័ក្ដិ​ធម្មតា​ដើម្បី​គ្រួសារ​ជា​ពិសេស​គឺ​កូន​ប្រុស​ Axl។

ខណៈ​នោះ​ដែរ​ Fergie វ័យ​ ៤២​ ឆ្នាំ​បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​ខ្លួន​ឈ្មោះ​ "Double Dutchess” នៅ​ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​ដែរ​តារា​សម្ដែង Josh Duhamel វ័យ ៤៤​ឆ្នាំ​បាន​ត្រូវ​គេ​ឃើញ​បណ្ដើរ​កូន​ប្រុស​នៅ​ក្រុង​ Los Angeles កាល​ពី​ថ្ងៃ​ពុធ​ និង​ព្រហស្បតិ៍។

Fergie និង Josh បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០០៤​ ហើយ​ក៏​ភ្ជាប់​ពាក្យ​នៅ​ខែ​ធ្នូ​ ឆ្នាំ ២០០៧ បន្ទាប់​មក​ក៏​រៀប​ការ​នៅ​ Malibu ខែ​មករា​ឆ្នាំ ២០០៩៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី