ទី​បំផុត​ Lady Gaga សារភាព​ពី​ជំងឺ​កាច​សាហាវ​ដែល​កំពុង​យាយី​នាង​រាល់​ថ្ងៃ

  • 2017-09-15 03:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Lady Gaga នឹង​បញ្ចេញ​ភាពយន្ត​ឯកសារ​ដែល​បរិយាយ​អំពី​ការ​តស៊ូ​របស់​នាង​ទៅ​នឹង​ការ​ឈឺចាប់​ពី​ជំងឺ​រ៉ាំ​រ៉ៃ​ និង​របៀប​ដែល​នាង​បាន​រស់​នៅ​ខណៈ​ពេល​ដែល​ខ្លួន​មាន​ជំងឺ។

Fibromyalgia គឺ​ជា​ជំងឺ​ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ដល់​​សាច់ដុំ​និង​ឆ្អឹង​ទូទាំង​រាង​កាយ​។

រោគ​ដ៏​កាច​សា​ហាវ​នេះ​ ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​កើត​ឡើង​លើ​ មនុស្ស​៥លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ ៨០​ ទៅ ៩០​ភាគ​រយ​គឺ​កើត​លើ​មនុស្ស​ស្រី។

តារា​ចម្រៀង​រូប​នេះ​បាន​ និយាយ​ប្រាប់​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​នាង​បាន​រងគ្រោះ​ និង​សង្ឃឹម​ថា​អាច​លើក​កម្ពស់​ពី​ការ​យល់​ដឹង​នៃ​ជំងឺ​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​នឹង​និយាយ​ពី​បញ្ហានេះ​ឲ្យ​កាន់​តែ​ច្បាស់​ នៅ​ក្នុង​ភាពយន្ត​ឯកសារ​ Gaga: Five Foot Two របស់​នាង​ផ្ទាល់​ ដែល​នឹង​បញ្ចេញ​នៅ​លើ​ Netflix ខែ​នេះ​ហើយ៕

ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​ដែល​ជំងឺ​នេះ​យាយី

អានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី