ក្រុមចម្រៀង Spice Girls នឹងត្រលប់មកវិញ តែបាត់សមាជិកម្នាក់
- 2017-11-15 04:04:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមចម្រៀង Spice Girls នឹងត្រលប់មកវិញ តែបាត់សមាជិកម្នាក់
ចន្លោះមិនឃើញ
ក្រុមចម្រៀង Spice Girls នឹងត្រលប់មកប្រឡូកក្នុងវិស័យសិល្បៈចម្រៀងវិញ ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺសមាជិកសំខាន់ម្នាក់ Victoria Beckham មិនមានគម្រោងចូលរួមពួកគេនោះទេ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន TMZ។
ប្រភពខ្លះៗ ដែលជិតស្និទ្ធនឹង Victoria បានប្រាប់ TMZ ថា Victoria នឹងមិនពាក់ព័ន្ធនឹងការជួបជុំគ្នារបស់ក្រុមចម្រៀងនេះទេ ប្រសិនជាវាកើតឡើងពិតប្រាកដ។ បើយោងទៅតាមការរាយការណ៍មួយពី U.K. Report សមាជិកក្រុម Spice Girls និយាយថា នឹងបញ្ចេញអាល់ប៊ុមថ្មីនៅឆ្នាំ ២០១៨ ហើយនឹងបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ (TV Special) មួយ។
TMZ បានបញ្ជាក់ទៀតថា Victoria នឹងក្រុមការងាររបស់នាងនឹងមិនពាក់ព័ន្ធ Spice Girls ទេនៅពេលនេះ ហើយក៏មិនមានអ្នកណាមកទាក់ទងនាងឲ្យត្រលប់ទៅចូលរួមក្រុមដែរ។ នេះអាចដោយសារតែនាងរវល់យ៉ាងខ្លាំង ចំពោះការងារទាក់ទងនឹងម៉ូដសម្លៀកបំពាក់ (Fashion Line)៕
អានអត្ថបទ៖
Shawn Mendez ចាប់ផ្ដើមបង្កាត់ភ្លើងស្នេហ៍ជាមួយអតីតសង្សារ Justin Bieber
រកឃើញបុរសសិចស៊ីជាងគេប្រចាំឆ្នាំរបស់ទស្សនាវដ្ដី People
ម្ចាស់បទ Crush វិលមកច្រៀងបទល្បីរបស់ខ្លួនជាថ្មី ស្ដាប់ហើយព្រឺរោម (វីដេអូ)