Range Rover SVAutobiography ស៊េរី ២០១៨ ប្រណិតមិនចាញ់ Rolls-Royce
- 2017-11-30 03:04:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Range Rover SVAutobiography ស៊េរី ២០១៨ ប្រណិតមិនចាញ់ Rolls-Royce
ចន្លោះមិនឃើញ
បង្ហាញខ្លួនក្នុងកម្មវិធីតាំងបង្ហាញរថយន្ត LA Autoshow រថយន្ត Range Rover SVAutobiography ស៊េរី ២០១៨ បានធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ដោយសារតែមានភាពប្រណិត មិនចាញ់រថយន្ត Rolls-Royce ប៉ុន្មានឡើយ។
រូបរាងខាងក្រៅសាមញ្ញ ប៉ុន្តែនៅខាងក្នុងមានបំពាក់មុខងារពិសេសៗដូចជាកៅអីម៉ាស្សាកម្ដៅសាច់ដុំ, មានកន្លែងសម្រាប់សណ្ដូកជើង ដែលបង្កប់ប្រព័ន្ធកម្ដៅសាច់ដុំកំភួនជើងសម្រាប់កៅអីអង្គុយខាងក្រោយ បូករួមនឹងប្រព័ន្ធកម្សាន្តដែលមានអេក្រង់ទំហំ ១០ អ៊ីញចំនួនពីរ។
នៅផ្នែកខាងក្រោយក៏មានទូរទឹកកកតូចមួយអាចរក្សាទុកស្រាក្រហម ឬ ស្រាសាំប៉ាញបានពីរដប, ហើយនៅចំកណ្ដាលកៅអីអង្គុយខាងក្រោយមានប្រព័ន្ធបញ្ជាដែលអាចបញ្ជាលើមុខងារជាច្រើន។
ត្បិតថាជារថយន្ត SUV ដ៏ប្រណិតមែន ប៉ុន្តែ Range Rover SVAutobiography អាចបើក Off-Road បាន ដោយអាចទ្រាំទ្រនឹងស្ថានភាពផ្លូវគ្រប់ប្រភេទ។ ម៉ាស៊ីនរថយន្តមានចំណុះ ៥ លីត្រ ស៊ីឡាំង V8 កម្លាំង ៥៥៧ សេះ ដែលអាចស្ទុះពី ០ – ១០០ គ.ម/ម៉ ប្រើពេល ៥,២ វិនាទីប៉ុណ្ណោះ។
ប្រណិតភាពដែលបង្ហាញខាងលើនេះធ្វើឲ្យតម្លៃរបស់ Range Rover SVAutobiography ឆ្នាំ ២០១៨ មានចាប់ពី ២០៨ ៨៩៥ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ដោយនឹងមានលក់នៅដើមឆ្នាំក្រោយ៕