ហេតុ​តែ​ចង់បាន​មុខ​មាត់​ដូច​ Angelina Jolie នារី​ម្នាក់​វះកាត់​កែសម្រស់​ឡើងជ្រុលខ្លួន

  • 2017-11-30 08:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ អ្នក​គាំ​ទ្រ​តារា​ៗ​​​ភាគ​ច្រើន​ តែង​តែ​ចង់​ធ្វើ​អ្វី​ឲ្យ​ដូច​ទៅ​នឹង​តារា​ក្នុង​បេះដូង​របស់​ពួក​គេ មិន​ថា​តែ​ស្ទឹល​​ស្លៀក​ពាក់ ឬក៏​ម៉ូដ​សក់​នោះ​ទេ ជាង​នេះ​ទៅ​ទៀត​ គឺ​ថា មុខ​មាត់​របស់​ពួក​គេ​ផ្ទាល់​តែ​ម្ដង។

តួ​យ៉ាង​ ដូច​ជា​នារី​​ជន​ជាតិ​អ៊ីរ៉ង់​​​វ័យ ​១៩​ឆ្នាំ​ម្នាក់​ឈ្មោះ Sahar Tabar ជា​អ្នក​គាំ​ទ្រ​ និង​ស្រលាញ់​តារា​សម្ដែងAngelina Jolie។ ដោយ​ហេតុ​​ស្រលាញ់​មុខ​មាត់​របស់​តារា​សម្ដែង​ដ៏​ល្បី​រូប​នេះ​ខ្លាំង​ពេក នារី​ម្នាក់​នេះ​​បាន​ឆ្លង​កាត់​មុខ​កាំបិត​អស់​ជាង ៥០ ដង​ ហើយ​ថែម​ទាំង​សម្រក​ទម្ងន់​អស់ ៣៦​គីឡូក្រាម​ទៀត។ ប៉ុន្តែ​លទ្ធផល​វិញ​ គឺ​ហួស​ពី​ការ​ស្មាន​ គឺ​រូបរាង​ និង​មុខមាត់​របស់​នាង​ប្លែក​ខ្លាំង​ ស្ទើរ​មិន​ស្គាល់​គួរ​ឲ្យ​ខ្លាច៕

ចង់​ដឹង​ថា​មុខ​មាត់​​និង​រូប​រាង​របស់​នាង​យ៉ាង​ណា​នោះ ទៅ​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ប្រភព៖ 9gag   ប្រែសម្រួល៖ អន សុភក្ត្រា