ចេញ​សញ្ញាពណ៌លឿង​ ពេលពិនិត្យសំពាធកង់រថយន្ត អាចទាក់ទងនឹងអាកាសធាតុត្រជាក់?

  • 2017-12-03 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើ​រថយន្ត​អ្នក​មាន​នូវ​ ប្រព័ន្ធ​ត្រួតពិនិត្យ​សំពាធ​កង់​ (TPMS) អ្នក​ប្រហែល​ជា​ធ្លាប់​ប្រទះ​ឃើញ​សញ្ញា​ឲ្យ​ដំណឹង​ (សំពាធ​កង់​ចុះ​ទាប​) ជាពិសេស​ពេល​អាកាសធាតុ​ប្រែ​ត្រជាក់​។ ចុះ​ពេល​អ្នក​ឃើញ​បែប​នេះ​ តើ​អ្នក​ត្រូវការ​បំពេញ​ខ្យល់​បន្ថែម​ដែរ​ ឬ​ទេ​?

លោក​ Rich White នាយក​ប្រតិបត្តិ​នៃ​ Car Care Council បង្ហាញ​តាមរយៈ​អ៊ីមែល​ថា​ រាល់​ពេល​សីតុណ្ហភាព​ចុះ​ដល់​ ១០ដឺក្រេ​ សំពាធ​កង់​ថយ​ចុះ​ 1 ទៅ​ 2 PSI (Pounds Per Square Inch) ជា​ខ្នាត​វាស់​សំពាធ​។ ជាធម្មតា​ត្រជាក់​បង្រួម​ ក្តៅ​ពង្រីក​។ ដោយសារ​វា​កើតឡើង​ជា​ធម្មតា​ តែ​អ្នក​ក៏​មិន​គួរ​មើល​រំលង​ចំនុច​នេះ​ដែរ​។ ជា​ធម្មតា​អ្នក​អាច​នឹង​ឃើញ​ភ្លើង​បង្ហាញ​សញ្ញា​នៅ​ពេល​ព្រឹក​ ពេល​ត្រជាក់​ខ្លាំង​ ហើយ​ប្រសិនបើ​សីតុណ្ហភាព​មាន​កម្តៅ​ ភ្លើង​បង្ហាញ​សញ្ញា​នឹង​បិទ​ ប៉ុន្តែ​កង់​នៅ​តែ​ត្រូវការ​ខ្យល់​បន្ថែម​ដដែល​។

លោក​ Jason Lancaster ជា​អ្នក​ជំនាញ​រថយន្ត​ និង​ម្ចាស់​គេហទំព័រ​ AccurateAutoAdvice ពន្យល់​ថា​ TPMS បន្ត​ត្រួតពិនិត្យ​សំពាធ​ខ្យល់​ជា​និច្ច​ តាមរយៈ​ Sensor តូច​ក្នុង​វ៉ាល់​កង់​រថយន្ត។ ប្រព័ន្ធ​ទាំង​នេះ​ មិន​តែងតែ​ត្រឹមត្រូវ​នោះ​ទេ ហើយ​អាច​បិទ​ពេល​ត្រឹម​កម្រិត​ 2 PSI។

ពេល​អ្នក​ឃើញ​មាន​សញ្ញា​បង្ហាញ​សំពាធ​កង់​ចុះ​ អ្នក​គួរ​ធ្វើការ​ត្រួត​ពិនិត្យ​សំពាធ​កង់​ឲ្យ​បាន​រហ័ស​ ដោយ​ថ្លឹង​កង់​រថយន្ត​នៅ​យានដ្ឋាន​រថយន្ត​ ប្រសិនបើ​ជញ្ជីង​ថ្លឹង​កង់​មាន​ 32 PSI គ្រប់​កង់​ អ្នក​អាច​មើល​រំលង​ភ្លើង​សញ្ញា​បាន​។

ប្រសិនបើ​អ្នក​បន្ថែម​ខ្យល់​ ហើយ​បញ្ហា​នៅ​បន្ត​មាន​ អ្នក​អាច​ទៅ​ហាង​លក់​កង់​រថយន្ត​ ឬ​យានដ្ឋាន​ ក្នុង​ការ​ត្រួត​ពិនិត្យ​។ ម្យ៉ាងវិញទៀត​ អ្នក​គួរ​ធ្វើការ​ត្រួត​ពិនិត្យ​កង់​រថយន្ត​ជា​រៀងរាល់​ខែ​ ពេល​ព្រឹក​ ឬ​ពេល​រថយន្ត​មិន​បើក​ដំណើរការ​ច្រើន​ម៉ោង​៕​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន