ពីរោះខ្លាំង! Ed Sheeran ចាប់​ដៃ​គូ​ជាមួយ​ Beyoncé ច្រៀង​បទ​ ''Perfect'' សា​ជា​ថ្មី​

  • 2017-12-01 02:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពេល​វេលា​​​ដែល​ប្រិយ​មិត្ត​ត្រូវ​ស្ដាប់​បទ "Perfect" សាជា​ថ្មី​បាន​មក​ដល់​​ហើយ។ តារា​ចម្រៀង​សក់​ក្រហម Ed Sheeran ​ទើប​តែ​បញ្ចេញ​​កំណែ​ថ្មី​នៃ​បទ​ចម្រៀង​ដ៏​ល្បី​មួយ​បទ​នេះ​​ ហើយ​បាន​ច្រៀង​​រួម​គ្នា​ជាមួយ​នឹង​តារា​ចម្រៀង Beyoncé។

លោក Ed Sheeran​ បាន​ប្រកាស​ថា​ខ្លួន​ច្រៀង​រួម​គ្នា​ជាមួយ​ម្ចាស់​បទ "If I Were a Boy” កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ​លើ​គណនី Instagram របស់​លោក។ ខាង​ក្រោម​រូប​ភាព​ដែល​​​បាន​បង្ហោះ​នោះ​ លោក​បាន​សរសេរ​ថា៖ "មាន​កិត្តិយស​បាន​ Beyoncé ច្រៀង​រួម​គ្នា​ជាមួយ​ខ្ញុំ​ក្នុង​បទ​Perfect។ បទ​នេះ​នឹង​ចេញ​នៅ​ថ្ងៃ​នេះ​នៅ​ម៉ោង ៧​យប់ (ម៉ោង​នៅ​ប៉ែក​ខាង​កើត​ប្រទេស), ម៉ោង ៤​ល្ងាច(ម៉ោង​នៅ​ប៉ែក​ប៉ាស៊ីហ្វិក) និង​នៅ​ពាក់​កណ្ដាល​យប់​ (ម៉ោង​សកល)"។

បទ "Perfect” ជា​បទ​មួយ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ជា​ខ្លាំង​ក្នុង​ចំណោម​បទ​​ទាំង​អស់​ក្នុង​អាល់ប៊ុម​ថ្មី​របស់​លោក។ អំឡុង​ពេល​នេះ​ដែរ វីដេអូ​បទ​ចម្រៀង​នេះ​ទទួល​បាន​ការ​ចូល​មើល​ច្រើន​ជាង ១៧០​លាន​នាក់​នៅ​ក្នុង​ Youtube៕

ពេល​នេះ​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ទៅ​​ស្ដាប់​បទ​ថ្មី​ដែល​ជា​ការ​ច្រៀង​រួម​គ្នា​រវាងតារា​ចម្រៀង​ទាំង​ពីរ​ដួង​ដូច​តៅ​ទៅ៖​

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា