ធារី ចន្ថាប៊ីន អាចបង្កើតប្រវត្តិឱ្យកម្ពុជា បានទៅលេងលីគកំពូលម៉ាឡេស៊ី
- 2017-12-01 02:58:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធារី ចន្ថាប៊ីន អាចបង្កើតប្រវត្តិឱ្យកម្ពុជា បានទៅលេងលីគកំពូលម៉ាឡេស៊ី
ចន្លោះមិនឃើញ
ក្លឹប Terengganu FC ដែលទើបបានឱកាសឡើងទៅលេងលីគកំពូលម៉ាឡេស៊ី បានប្រកាសនៅលើ Page មួយរបស់ពួកគេថាបាននាំយកកីឡាករ ធារី ចន្ថាប៊ីន របស់កម្ពុជា ដើម្បីត្រៀមរដូវកាលថ្មីហើយ។
ការប្រកាសនោះដែរ មិនទាន់មានការបញ្ជាក់ពីការចុះកុងត្រានៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ពីប្រវត្តិរបស់កីឡាករខាងលើប៉ុណ្ណោះ។ ធារី លេងនៅតំបន់ខ្សែបម្រើការពារ និងធ្លាប់បានចូលលេងជាច្រើនក្លឹបមកហើយ។ អ្វីដែលពិសេសសម្រាប់កីឡាករវ័យ២៦ឆ្នាំរូបនេះ ធ្លាប់ជាប់ក្នុងជម្រើសជាតិក្រោមអាយុ១៧ឆ្នាំរបស់របស់បារាំងនៅឆ្នាំ២០០៧ផងដែរ។ យ៉ាងណាមិញ ចាំមើល សាមីខ្លួន វិញម្ដង ថានេះជារឿងពិតឬយ៉ាងណា និងលេងឱ្យក្លឹបនៅម៉ាឡេស៊ីនោះប៉ុន្មានរដូវកាល ព្រោះថាបច្ចុប្បន្ននេះ ធារិ ជាប់កុងត្រាជាមួយក្លឹប Krabi របស់ថៃនៅឡើយ៕