យប់នេះ​នឹង​មាន​​ព្រះចន្ទ​រះ​ធំ​បំផុត​ប្រចាំ​ឆ្នាំ ​នេះ​ជា​មូលហេតុ​

  • 2017-12-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ​ ត្រូវ​នឹង​ថ្ងៃ​ទី​ ៣ ខែ​ធ្នូ​ ប្រជាជន​លើ​ពិភពលោក​​ក្នុង​ប្រទេស​ជា​ច្រើន​ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ​ នឹង​មាន​ឱកាស​បាន​មើល​ឃើញ​ព្រះចន្ទ​រះ​ដែល​មាន​ទំហំ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៧ នេះ។

​ដំណើរ​​ព្រះចន្ទ​​វិល​ជុំវិញ​ភព​ផែនដី​មាន​រាង​ជា​​ពង​ក្រពើ ដោយ​មាន​មួយ​ចំហៀង​​​ស្ថិត​នៅ​កៀក​ផែនដី​ជាង​មួយ​ចំហៀង​ទៀត។ ​ដំណើរ​រាង​ពង​ក្រពើ​នេះ​ដែរ​ ​ធ្វើ​ឲ្យ​​ចម្ងាយ​រវាង​ផែនដី​ និង​ព្រះចន្ទ​មាន​​ចម្ងាយ​ខុស​ៗ​គ្នា​ទៅ​តាម​ខែ​ និង​ ឆ្នាំ។ ជា​មធ្យម​ព្រះចន្ទ​មាន​ចម្ងាយ​ ៣៨២ ៩០០ គ.ម ពី​ភព​ផែនដី។

នៅ​ពេល​ដែល​ព្រះចន្ទ​រះ​ពេញ​វង់​ស្រប​ពេល​ដែល​វា​ស្ថិត​នៅ​កៀក​ផែនដី​បំផុត​នោះ​ គេ​ហៅ​បាតុភូត​នេះ​ថា​ Super Full Moon។ នៅ​ពេល​ដែល​ព្រះ​ចន្ទងងឹត​​​ ស្រប​ពេល​ដែល​វា​ស្ថិត​នៅ​កៀក​ផែនដី​បំផុត​នោះ​ គេ​ហៅ​បាតុភូត​នេះ​ថា​ Super New Moon។ ដោយ​ឡែក​ពាក្យ​ Supermoon តែ​មួយ​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​សម្គាល់​បាតុភូត​ពីរ​នេះ​ផង​ដែរ។

Supermoon កើត​មាន​លើក​​ចុង​ក្រោយ​​បង្អស់​គឺ​នៅ​ថ្ងៃ​ទី​ ១៤ វិច្ឆិកា​ ឆ្នាំ​ ២០១៦ ហើយ​បាតុភូត​ Supermoon ថ្មី​នឹង​កើត​មាន​ឡើង​នៅ​​ថ្ងៃ​ទី ៣ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ នេះ ដោយ​ព្រះចន្ទ​នឹង​មាន​ទំហំ​ធំ​ជាង​ ពេល​ដែល​វា​ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី​បំផុត​ ចន្លោះ​ពី​ ១២% ទៅ ១៤%។

Supermoon បន្ត​បន្ទាប់​នឹង​កើត​មាន​នៅ​ថ្ងៃ​ទី​ ២ ខែ​មករា​ ឆ្នាំ​ ២០១៨ និង នៅ​​ថ្ងៃ​ទី​ ២១ ខែ​មករា​ ឆ្នាំ​ ២០១៩៕​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ timeanddate   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី