ចាងគីម បាត់​មុខ​រាប់​ឆ្នាំ ដល់​បង្ហាញ​ខ្លួន​ជាថ្មី​ បង្ក​រឿង​ភ្ញាក់ផ្អើល​ខ្លាំង​ហ្មង!

  • 2017-12-02 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ថា​ជា​ នាង "ចាងគីម” នោះ​បាន​បង្ហាញ​មុខ​លើ​វេទិកា​ដ៏​ធំៗ​ MAMA ឆ្នាំ ២០១៧​ នៅទីក្រុងហុងកុង​កាល​ពី​យប់​ថ្ងៃ​ទី ០១ ខែ​ធ្នូ​​ម្សិលមិញ​នេះ។

តារា​ស្រី​ Lee Young Ae ឫ​ ចាងគីម​ បាន​ស្ងាត់​ពី​ពិភព​សិល្បៈ​មួយ​រយៈ​ធំ ប៉ុន្តែ​កាល​ពី​ដើម​ឆ្នាំ​ ២០១៧​នាង​ក៏​បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ក្នុង​រឿង​ភាគ​មួយ​មាន​ចំណងជើង​ថា "Saimdang, Light's Diary” របស់​ទូរទស្សន៍​ SBS។ ជាក់ស្ដែង​ ក្នុង​ថ្ងៃ​ប្រគល់​ពាន​រង្វាន់​ MAMA ឆ្នាំ ២០១៧​នេះ​ នាង​ក៏​បាន​បង្ហាញ​ខ្លួន​ជា​អ្នក​ប្រកាស​ឈ្មោះ​ម្ចាស់​ពាន​ "អាល់ប៊ុម​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៧” ដែល​បាន​ទៅ​លើក្រុម​ EXO។

អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ មហាជន​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ពេល​ឃើញសម្រស់​ឥត​ប្រែ​ប្រួល​របស់​ ចាងគីម។ ទោះ​បី​មក​ដល់​ឆ្នាំ ២០១៧​នេះ​ នាង​មាន​វ័យ​ ៤៦ ជិត​ចូល​ ៤៧​ទៅ​ហើយ​ តែ​រូបរាង​ និង​សម្ផស្ស​វិញ​ រឹត​តែ​ស្អាត​ជាង​មុន​ទៅទៀត។

អ្នក​ម្ដាយ​កូន​ ២​រូបនេះ​ បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​កាល​ពី​ឆ្នាំ ១៩៩៣។ ភាពយន្ត​ដែល​នាំ​ឲ្យ Young Ae មាន​ភាព​ល្បីល្បាញ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ "ជីវិត​នាង​ចាងគីម” ដែល​ផលិត​កាល​ពី​ឆ្នាំ ២០០៣។ ដោយឡែក​ នាង​បាន​ផ្ដាច់​ខ្លួន​ពី​សិល្បៈ​មួយ​រយៈ​ធំ​ ពោល​គឺ​ចាប់​ពី​ឆ្នាំ​ ២០០៥ រហូត​ដល់​ឆ្នាំ ២០១៧ ទើប​បង្ហាញ​មុខ​ជា​ថ្មី៕

Lee Young Ae ក្នុង​រឿង "ជីវិតចាងគីម"

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី