Yaya ប្រែកាឡាទៅ​ជា​នារី​ឥណ្ឌាស្អាត​ប្លែក មើល​សឹង​ភ្លឹកស្មារតី

  • 2017-12-02 07:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yaya Urassaya តារា​ថៃ​ស្រី​វ័យ​ក្មេង​សម្រស់​មិន​ធម្មតា​ និង​តែង​ឈ្នះ​បាន​តំណែង​តួ​ឯក​ មិន​ថា​រឿង​ភាគ​ និង​កុន​ខ្នាត​ធំ​ តែង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​នូវ​ទេពកោសល្យ​សម្ដែង​ ជា​ពិសេស​ឱកាស​ពិសេស​ដែល​នាង​តែង​ទទួល​បាន។

ជាក់​ស្ដែង​ដូច​ថ្មី​ៗ​នេះ​ Yaya ត្រូវ​បាន​ជ្រើសរើស​ជា​តួ​ស្រី​ក្នុង​ភាពយន្ត​ថ្មី "ណាគីន" របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣​ថៃ។ រឿង​ភាគ​ថ្មី​នេះ​ តម្រូវ​ឲ្យ​តួ​ស្រី​តុបតែង​ខ្លួន​ជា​នារី​ឥណ្ឌា​ ដូចនេះ​ Yaya ច្បាស់​ជា​ត្រូវ​គ្រង​ឈុត​ប្រពៃណី​បែប​ឥណ្ឌា​ហើយ។

ដោយឡែក​ ពេល​បាន​ឃើញ​នាង​តុបតែង​ខ្លួន​ជា​នារី​ឥណ្ឌា​ អ្នក​គាំទ្រ​ពិតជា​មាន​ការ​ភ្ញាក់ផ្អើល​ និង​នាំ​គ្នា​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត​ប្លែក​ ព្រមទាំង​ចង្កេះ​រាងរៅរបស់​ តារា​ស្រី​វ័យ​ ២៤​ឆ្នាំ រូប​នេះ៕

ទស្សនា​ដូច​តទៅ៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី