Pogba និយាយ​​លោក​​ធ្លាប់​ជា fan របស់ Arsenal ដោយសារ​អតីត​តារាឆ្នើម​ក្រុម​កាំភ្លើង​ធំ​ម្នាក់

  • 2017-12-02 09:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​​ជំនួប​ដ៏​ធំ​រវាង ក្រុម​បិសាច​ក្រហម និង កាំភ្លើង​ធំ​ចាប់​ផ្តើម​នៅ​យប់​​នេះ​​ត្រូវ​បាន​ចាប់ផ្តើម Pogba តារា​ឆ្នើម​របស់ Man Utd បាន​និយា​ថា​លោក​គឺ fan របស់​​ Arsenal ដោយ​សារ Thierry Henry។ នេះ​បើ​តាម​សារព័ត៌មាន Metro។ ​

"នៅបារាំងពួកគេ [ក្រុម Arsenal] ជា​ក្រុម​មួយ​ដ៏​ធំ គេ​មាន​កីឡាករ​បារាំង​ជា​ច្រើន។ ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​​ផ្កាប់មុខ​របស់ Thierry Henry របស់​ក្លឹប Arsenal ខ្ញុំ​តែង​មើល​ការ​ប្រកួត​របស់​គាត់។ ខ្ញុំ​ជា​អ្នក​គាំទ្រ​Arsenal គ្រាន់​តែ​មិន​ផ្កាប់​មុខ។ ខ្ញុំ​មើល​ការ​ប្រកួត​ជា​ច្រើន​របស់ ​Arsenal។ ពួកគេ​តែងតែ​ជា​ក្លឹប​ដ៏​អស្ចារ្យ"។ Pogba បាន​និយាយ។

Pogba គឺជាអ្នកគាំទ្ររបស់​កីឡាករ​សញ្ជាតិបារាំង Thierry Henry

ឈ្នះ​ប៣​ប្រកួត​ជាប់ៗ​គ្នា​ Man Utd ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​តារាង​ក្របខ័ណ្ឌ Premier League ដែល​មាន ៨ ពិន្ទុ​នៅ​ពី​ក្រោយ​ក្រុម Manchester City ខណៈ​ដែល Arsenal ស្ថិត​​នៅ​ចំណាត់ថ្នាក់លេខ ៤៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី