Man City ស៊ី​ចុង​ម៉ោង​បន្ត​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​លេខ​២

  • 2017-12-04 00:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City នៅ​តែ​បន្ត​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​គូ​ប្រជែង​ Manchester United ក្រោយ​យក​ឈ្នះ​ West Ham United ២​ ទល់​នឹង​១​នៅ​ចុង​ម៉ោង។

ការ​ប្រកួត​សប្ដាហ៍​ទី​១៥​ ក្រុម​កំពូល​តារាង​ Premier League ត្រូវ​ភ្ញៀវ​នាំ​មុខ​មុន​នៅ​ចុង​វគ្គ​ទី​មួយ​នាទី​៤៤​ជា​ការ​តែត​របស់​ Obinze Ogbonna។ យ៉ាង​ណា​នៅ​នាទី​៥៧​ Jesus បាន​ប្រើ​បច្ចេកទេស​អូស​បាល់​ទៅ​មុខ​ទី​រួច​បញ្ជូន​ឲ្យ​ Otamendi ទាត់​បញ្ចូល​ទី​តាម​ស្មើ​បាន​វិញ។​

នៅ​នាទី​បន្តបន្ទាប់​ម្ចាស់​ផ្ទះ​បាន​ដាក់​សម្ពាធ​លើ​គូ​ប្រកួត​យ៉ាង​ខ្លាំង​តែ​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​ Adrian តែង​សង្គ្រោះ​បាល់​បាន​ជា​និច្ច។​ លុះ​ដល់​នាទី​៨៤​ តារា​ឆ្នើម​ Kevin de Bruyne បាន​បន្តក់​បាល់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឲ្យ​ David Sivla លោត​ទាត់​ចុង​ជើង​ចូល​ទី​បាន​សម្រេច​ហើយ​គ្រាប់​នេះ​ជួយ​ឲ្យ​ក្រុម​លោក​ Pep Guardiola ​បាន​៣​ពិន្ទុ​ពេញ​ពី​ទឹកដី Etihad៕

អត្ថបទ៖ វីរ៉ុត