អ្នក​ចាំទី​ Benevento ឡើង​តែត​ឲ្យ​ក្រុម​ស្មើ​ AC Milan នៅ​ចុង​ម៉ោង​

  • 2017-12-04 02:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alberto Brignoli បាន​ក្លាយ​ជា​វីរបុរស​តែត​ឲ្យ​ Benevento តាម​ស្មើ​ AC Milan ២​ទល់​នឹង​២​ នៅ​ម៉ោង​បន្ថែម​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ការ​ប្រកួត​ Series A កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ការ​ប្រកួត​នៅ​កីឡដ្ឋាន Stadio Ciro Vigorito ក្រុម AC Milan ​មាន​ឱកាស​តែត​នាំ​មុខ​មុន​នៅ​នាទី​ ៣៨​ ធ្វើ​បាន​ដោយ​កីឡាករ​ Bonaventura។ នៅ​វគ្គ​ទី​ពីរ​នាទី​៥០​ ខ្សែ​ប្រយុទ្ធ​ Puscas បានស៊ុត​​តាម​ស្មើ​ឲ្យ​ម្ចាស់​ផ្ទះ​បាន​វិញ​។ លុះ​ដល់​នាទី​៥៧​ Kalinic លោត​តែត​​ឲ្យ​ក្រុម​លោក Gennaro Gattuso បន្ត​ការ​នាំ​មុខ​ម្ដង​ទៀត​។

យ៉ាង​ណា​នៅ​ចុង​ម៉ោង​នាទី​ ៩០+៥​ ម្ចាស់​ផ្ទះ​មាន​ឱកាស​ទាត់​បាល់​ពិន័យ​ Free kick មួយ​បាល់​ ធ្វើ​ឲ្យ​​អ្នក​ចាំ​ទី​ Brignoli សម្រេច​ចិត្ត​ឡើង​មក​គាំទ្រ​តំបន់​ប្រយុទ្ធ​ហើយ​តែត​បញ្ចូល​ទី​បាន​សម្រេច​ជួយ​ពួកគេ​ឲ្យ​បាន​១​ពិន្ទុ​មក​វិញ៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី