Alex Rendell បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​បវរកញ្ញាឯក​ចក្រវាលថៃស្ងាត់ៗ?

  • 2017-12-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ Alex Rendell ត្រូវ​បាន​ស្គាល់​ថា​ជា​អតីត​មិត្ត​ប្រុស​របស់​តារា​សម្ដែង​ Toey Japinporn ហើយ​ក្រោយ​បែក​គ្នា​ លោក​នៅ​មិន​ទាន់​លេច​ឮ​ដំណឹង​ស្នេហា​ជាមួយ​អ្នកណា​ទៀត​ទៀត​ឡើយ។

ដោយឡែក​រហូត​មក​ដល់​ពេល​នេះ​ មាន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​ផ្ទុះ​ឡើង​ ក្រោយ​ពេល​ Alex បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​បវរកញ្ញា​ឯក​ចក្រវាល​ថៃ​ Maria Poonlertlarp លើ​គណនី​ Instagram កាល​ពី​ពេល​ថ្មីៗ​នេះ។ ពេល​បាន​ឃើញ​រូប​នេះ​ បណ្ដា​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ ព្រោះ​តាំង​ពី​បែក​គ្នា​ជាមួយ​ Toey គេ​មិន​ដែល​ឃើញ​លោក​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ណា​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ Alex ដែល​ជា​សាមី​ខ្លួន​ក៏​បាន​និយាយ​ដែរ​ថា៖ "ជា​ការ​ពិត​ យើង​ទាំង​២ (លោក​ និង​ Maria) ស្គាល់​គ្នា​តាំង​ពី​នៅ​ក្មេង ហើយ​ធ្លាប់​ដើរ​ក្រុម​ជាមួយ​គ្នា​ទៀត។ មាន​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ខ្លាំង​ថា​តើ ពួក​យើង​ទាក់ទង​ស្នេហា​នឹង​គ្នា​មែន ឫ​ត្រឹម​ជា​មិត្តភ័ក្តិ​ ហើយ​ណាមួយ​នាង​ខ្ពស់​ជាង​ខ្ញុំ​ខ្លាំង (សើច) ។ ជាមួយ​គ្នា​នោះ​ មាន​មិត្ត​ភ័ក្តិ​ជា​ច្រើន​លើ​ Instagram ផ្គូផ្គង​ខ្ញុំ​ជាមួយ​នាង។ ប៉ុន្តែ​ជាក់ស្ដែង​ ខ្ញុំ​បង្ហោះ​រូប​នោះ​ គ្រាន់​តែ​បង្ហាញ​ការ​គាំទ្រ​នាង​ ខណៈ​នាង​ប្រកួត​ក្នុង​កម្មវិធី​ បវរកញ្ញាឯក​ចក្រវាល​ប៉ុណ្ណោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​ ក្នុង​ទូរសព្ទ​ខ្ញុំ​ មាន​តែ​រូប​ខ្ញុំ​ និង​នាង​តែ​១​ប៉ុស្តិ៍នេះ​គត់ ដូចនេះ​ហើយ​បាន​ជា​ខ្ញុំ​បង្ហោះ​វា”។

បវរកញ្ញា​ឯក​ចក្រវាល​ថៃ​ Maria Poonlertlarp

ជាមួយ​គ្នា​នោះ​ Alex ក៏​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ លោក​មិន​ទាន់​មាន​ស្នេហា​ថ្មី​នៅ​ឡើយ​ ហើយ​ក៏​គ្មាន​មនុស្ស​សំខាន់ក្នុង​បេះ​ដូងដែរ និយាយ​ឲ្យ​ចំ​ គឺ​លោក​នៅ​ទំនេរនៅ​ឡើយ​​៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី