Lamborghini Urus​ ​ចេញ​លក់​ផ្លូវការ​ ​មាន​បច្ចេកវិទ្យា​ដឹង​គ្រោះថ្នាក់​ដែល​នឹង​កើត​ឡើង

  • 2017-12-05 04:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ផលិត​ឡាន​ស្ព័រ​របស់​អ៊ីតាលី​ ​Lamborghini​ ​បាន​អង្រួន​បណ្ដាញ​អ៊ីនធឺណិត​ ​ក៏​ដូច​ជា​កន្ត្រាក់​បេះដូង​អ្នក​ស្រលាញ់​រថយន្ត​ជុំវិញ​ពិភពលោក​ឲ្យ​មក​ចាប់​ចិត្ត​លើ​វត្តមាន​ផ្លូវការ​នៃ​រថយន្ត​ ​SUV​ ​ដំបូង​របស់​ខ្លួន​ម៉ូដែល​ ​Urus។ Lamborghini Urus​ ​ដំណើរការ​ដោយ៖

  • ម៉ាស៊ីន​ទាក់បូ​ភ្លោះ (Twin Turbo)
  • ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៨​ ​វគ្គ
  • ស៊ីឡាំង​ ​៨​ ​(V8)
  • ចំណុះ​ ​៤,០​ ​លីត្រ
  • កម្លាំង​ ​៦៤១​ ​សេះ
  • សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៣,៦​ ​វិនាទី
  • ល្បឿន​អតិបរមា​ ​៣០៥​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

រាង​កាច​ ​កង់​ស្ព័រ​ ​អម​ដោយ​ចង្កៀង​មុខ​ក្រោយ​តាម​ ​LED​ ​ភ្លឺ​ចិញ្ចាច​ងាយ​បំភ្លឺ​គ្រប់​កាលៈទេសៈ​ ​ហើយ​អ្នក​ដំណើរ​ផ្សេង​ៗ​ក៏​ងាយ​មើល​ឃើញ​រថយន្ត​ ​SUV​ ​ដ៏​ពិសេស​របស់​ជើង​ខ្លាំង​ផលិត​ឡាន​ស្ព័រ​របស់​អ៊ីតាលី​នេះ​ផង​ដែរ។ បរិក្ខារ​ក្នុង​យ៉ាង​ប្រណិត​ ​និង​មាន​បច្ចេកវិទ្យា​ដ៏​ទំនើប​ដូច​ជា៖

  • ប្រព័ន្ធ​ភ្លើង​ហ្វា​ឡើង​ចុះ​ស្វ័យប្រវត្តិ
  • តាប្លូ​បង្ហាញ​ព័ត៌មាន​ដោយ​អេក្រង់​ ​TFT
  • បច្ចេកវិទ្យា​សម្រួល​ការ​ចត​ជា​មួយ​ ​Sensor​ ​៣៦០​ ​ដឺក្រេ
  • ប្រព័ន្ធ​វិភាគ​ដឹង​នូវ​ឧបទ្ទវហេតុ​ដែល​នឹង​កើត​មាន​ ​(PreCognition system)​ ​នៅ​ខាង​មុខ​រថយន្ត
  • កៅអី​អេឡិចត្រូនិក​បញ្ចេញ​កម្ដៅ​ ​ហើយ​អាច​កំណត់​មុខងារ​អង្គុយ​ ​ឬ​ទម្រេត​ខ្លួន​ ​១២​ ​ប្រភេទ
  • ឧបករណ៍​បំពង​សំឡេង​ ​៨​ ​គ្រប់​កម្លាំង​ ​១ ៧០០ watt​ ​និង​អាច​បញ្ចេញ​សំឡេង​ប្រភេទ​ ​3D
  • មាន​លើ​ទីផ្សារ​ចាប់​ពី​ខែ​មិនា​ ​២០១៨​ ​ជា​មួយ​តម្លៃ​ ​២០​ ​ម៉ឺន​ដុល្លារ​ ​(ទីផ្សារ​អាមេរិក)

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី