Tim Cook មិន​ខ្លាច​នឹង​ទម្លាយ​ថា​ ខ្លួន​ជា​ភេទ​ទី​បី

  • 2017-12-06 02:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook បានប្រកាស​ក្តែងៗ​ជា​សាធារណៈ​​ថាខ្លួន​ជា​មនុស្ស​ភេទ​ទី​បី។

នា​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី The Late Show បុរស​វ័យ ៥៧ ឆ្នាំ​រូប​នេះ បាន​បញ្ជាក់ថា ជា​ការ​ពិត​ណាស់​កុមារ (ភេទ​ទី ៣) ជា​ច្រើន​​ទទួល​ការ​សម្លុត​ធ្វើ​បាប​នៅ​សាលា, រង​ការ​គំរាមកំហែង រហូត​​ពេល​ខ្លះ​សូម្បី​តែ​ឪពុកម្ដាយ​របស់​ពួក​គេ​ ក៏​មិន​ទទួល​ស្គាល់​ការ​ពិត​កូន​​របស់​ខ្លួន​ដែរ ដែលនោះ​ធ្វើ​ឲ្យ​លោក​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង។

Cook បន្តថា បុគ្គលិក​ធ្វើ​ការ​ជាមួយ​​លោក​​ជា​ច្រើន​ បាន​ដឹង​ថា​​​លោក​ជា​ភេទ​ទី​បី។ លោក​ប្រាប់​ថា លោក​ហ៊ាន​កកាយ​រឿង​ខ្លួន​ឯង​ចេញ​មក ក៏​ដោយ​សារ​សម្ដី​មួយ​ឃ្លា​របស់​លោក Dr. Martin Luther King Jr. តើ​អ្នក​បាន​ធ្វើអ្វី​ខ្លះ​សម្រាប់​អ្នក​ដទៃ? ជា​សំណួរ​ត្រូវ​សួរ​បំផុត”។

"នៅ​ពេល​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​លើ​ភាព​ឯកជន​របស់​ខ្លួន​ឯង ក៏ដូច​ជា​បាន​ធ្វើ​អ្វី​​មួយ​សម្រាប់​មនុស្ស​ឯ​ទៀត​ដែរ​។ ខ្ញុំ​ចង់​ប្រាប់​ការ​ពិត​ទៅ​កាន់​អ្នក​រាល់​គ្នា នៅ​ពេល​មនុស្ស​មួយ​ចំនួន​បាន​ដឹង​រួច​មក​ហើយ និង​ខ្លះ​ទៀត​ទំនង​មិន​ភ្ញាក់ផ្អើល​នៅ​រឿង​ទាំង​អស់​​នេះ​ឡើយ""។​ នេះ​ជា​សារ​ដែល​លោក Tim Cook បាន​បញ្ចប់។​

ទស្សនា​វីដេអូ​ខាង​ក្រោម:

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម