បើ​អ្នក​ចង់​ថត​រូបភាព​ដំណក់​ទឹក​ ​អាច​សាកល្បង​ធ្វើ​តាម​ចំណុច​ទាំង​នេះ​បាន

  • 2017-12-06 02:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ដំណក់ទឹក​មុន​វា​ធ្លាក់​ទៅ​កាន់​ ឬ​គ្រាន់​តែ​ប៉ះ​នឹង​ផ្ទៃណាមួយ អាច​ពិបាក​បន្តិច ប៉ុន្តែ​ក្រោយ​ការ​អនុវត្ត​ច្រើន​ដង អ្នក​អាច​ថត​យក​ទិដ្ឋភាព​បែប​នេះ​បាន​យ៉ាង​ងាយស្រួល​។ អ្នក​អាច​ថតរូប​ដំណក់ទឹក​បាន​ងាយស្រួល​ពេល​រដូវ​ភ្លៀង ឬ​អ្នក​អាច​ប្រើ​ធុង​មួយ​ដាក់​ពី​ក្រោម​វ៉ាន​ទឹក​បង្កើត​ជា​ទិដ្ឋភាព​មួយ​។

តើ​កាមេរ៉ា​អ្វី​អ្នក​គួរ​ប្រើប្រាស់​?

អ្នក​អាច​ប្រើ​កាមេរ៉ា DSLR ឬ​កាមេរ៉ា​ធម្មតា​មាន​នូវ Viewfinder ដូច្នេះ​អ្នក​អាច​ងាយស្រួល​ពិនិត្យ​មើល​ដំណក់ទឹក​។ សម្រាប់​កាមេរ៉ា DSLR អាច​ប្រើ Kit lens 18-55 mm f/3.5 - 5.6 ។ សម្រាប់​កាមេរ៉ា​ធម្មតា អ្នក​អាច​កំណត់ Focus ទៅ​ជា Macro mode ដែល​អ្នក​អាច​ពង្រីក​បន្ថែម​ភាព​លម្អិត​បាន​ល្អ​។ សម្រាប់​កាមេរ៉ា​ DSLR ប្រសិនបើ​អ្នក​អាច​មាន Macro lens អាច​ប្រើ​បាន​។ ម្យ៉ាង​វិញ​ទៀត អ្នក​អាច​ប្រើ Tripod ក្នុង​ការ​កំណត់​ប្លង់​បាន​ល្អ​។ 

ពេលវេលា​ថតរូប​

អ្នក​ប្រហែល​ជា​មិន​ឃើញ​មាន​ដំណក់ទឹក​ច្រើន​នៅ​ខាងក្រៅ​ពេល​រដូវ​ប្រាំង​នោះ​ទេ​ តែ​អ្នក​អាច​ប្រើ​ផ្ទៃ​ទឹក​ក្នុង​ធុង​ដាក់​ក្រោម​វ៉ាន​ទឹក​បាន រួច​អ្នក​អាច​ផ្ដិត​យក​រូបភាព​។ ពេល​មាន​ភ្លៀង​រលឹម​តិចៗ ឬ​ពេល​ព្រឹក​ព្រលឹម​មាន​សំណើម ហើយ​ដំណក់ទឹក​អាច​មាន​លើ​ស្លឹក​ឈើ ឬ​ធាតុ​អ្វី​ផ្សេង ដូច្នេះ​អ្នក​អាច​ចាប់​យក​រូបភាព​ប្រភេទ​នេះ​បាន​ល្អ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ រូបភាព​ដំណក់ទឹក​អាច​បង្ហាញ​ខុសគ្នា​អាស្រ័យ​លើ​មុំ​ពន្លឺ​ចេញ​មក​។ ជា​ធម្មតា អ្នក​ថតរូប​ធាតុ​ណា​មួយ​ដោយ​មាន​ពន្លឺ​មក​ពី​ក្រោយ​អ្នក តែ​អ្នក​ក៏​អាច​ប្រើ​ពន្លឺ​ប្រឈម​នឹង​អ្នក​បាន​ដែរ​។

ពិនិត្យ​មើល​រាល់​ដំណក់ទឹក​

ពេល​អ្នក​ឃើញ​ទីតាំង​កន្លែង​ដំណក់ទឹក​ធ្លាក់​ក្នុង​ការ​ថតរូប អ្នក​អាច​ចាប់ផ្តើម​រាប់​ចំនួន​វិនាទី​រវាង​ដំណក់ទឹក​នីមួយៗ ដូច្នេះ​អ្នក​អាច​រៀបចំ​ការ Focus និង​ថត​បាន​ងាយស្រួល​។

កុំ​ខ្លាច​ប្រើ ISO ខ្ពស់

អ្នក​ត្រូវការ​ប្រើ​រយៈពេល Exposure វែង​បន្តិច​យ៉ាង​ហោច​ណាស់​ក៏ Shutter speed មាន 1/320 sec ដូច្នេះ​អ្នក​អាច​កំណត់ ISO ខ្ពស់​បាន ហើយ​អ្នក​មិន​បាច់​បារម្ភ​ពី Noise នោះ​ទេ​។ ប្រសិនបើ​អាច​នោះ អ្នក​អាច​ប្រើ Aperture f/4 ឬ​ខ្ពស់​ជាង​នេះ​។ 

អ្នក​អាច​ប្រើ A mode (Aperture priority) បាន។​ អ្នក​អាច​ប្រើ​ការ Focus ដោយ​ខ្លួនឯង​ប្រសិនបើ​កាមេរ៉ា​មាន ចំណែក​ការ Focus ដោយ​ស្វ័យប្រវត្តិ​ជា​ធម្មតា​តម្រង់​ខុស​ទីតាំង​។ ដូច្នេះ​មុន​ពេល​ដំណក់ទឹក​នីមួយៗ​ធ្លាក់​បាន​បន្តិច អ្នក​អាច​ចុច​ថត​បាន​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Learn Zoner   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី