ដំណើរ​ផ្សងព្រេង​ប្រចាំ​ឆ្នាំ Ford Adventure បានបញ្ចប់​ បន្សល់ការ​ចងចាំ​រាប់​មិនអស់

  • 2017-12-14 07:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល ៣ យប់ ៤ ថ្ងៃ​ ក្រុមអ្នក​​ចូលរួម​​កម្មវិធី​ Ford Adventure បានប្រថុយ​ការធ្វើ​ដំណើរ​ផ្សងព្រេង​​​ ដើម្បី​សម្រេច​គោលដៅ​កម្សាន្ត​វិស្សមកាល​ដ៏​ធំ​ប្រចាំ​ឆ្នាំ។

រថយន្ត​ចំនួន ១០០ គ្រឿង ដឹក​​អ្នក​ចូលរួម​ជាង ៥០០ នាក់​មាន​ទាំង​ចាស់​មានទាំង​ក្មេង​ បាន​ត្រាយ​​ផ្លូវ​​រាប់ពាន់​គីឡូម៉ែត្រ​​ ធ្វើ​ដំណើរ​កាត់​តំបន់​ទេសភាព​និង​ព្រៃភ្នំ​រាប់​មិនអស់។ ទោះ​បី​ជួប​ឧបសគ្គ​អន្លើរ​ខ្លះៗ​​តាម​ដង​ផ្លូវ និង​ការ​នឿយហត់​ពី​ចម្ងាយ​ផ្លូវ​​វែង​ឆ្ងាយ​ ក្រុម​អ្នក​ចូលរួម​បាន​បង្ហាញ​ទឹក​មុខ​រីករាយ ក្រោយ​​​ពួកគេ​អាច​​សម្រេច​ទៅដល់​គោលដៅ​ចុងក្រោយ​។

ដំណើរ​កម្សាន្ត Ford Adventure 2017 បាន​បញ្ចប់​គោលដៅ​ទៅ​កម្សាន្ត​នៅ​ទីក្រុង​ប៉ាតាយ៉ា​ជា​ទីក្រុង​មាត់​ឆ្នេរ​ដ៏​ល្បីល្បាញ​របស់ប្រទេស​ថៃ។ ក្នុង​ដំណើរ​ផ្លូវ​ឆ្លង​កាត់ ក៏​មានការទៅ​កម្សាន្ត​តំបន់​ទេសចរណ៍​មួយ​ចំនួន​ដូចជា​នៅ​កន្លែង​លោក​យាយ​យ៉ាត, រមណីយដ្ឋាន​សួន​សិប្បនិម្មិត​ ​Nong Nooch, រមណីយដ្ឋាន​ភ្នំ​ព្រះ​ ​Khao Chi Chan​ រួមទាំងការដើរ​ទិញ​ទំនិញ​​នៅ​ផ្សារ​បោះ​ដុំ​ដ៏​ធំ​នៅ​ប្រទេស​ថៃ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ