៦ ចំណុចអ្នកបើកបរច្រើនរំលង កំពុងបំផ្លាញរថយន្តដោយមិនដឹងខ្លួន
- 2017-11-16 23:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ចំណុចអ្នកបើកបរច្រើនរំលង កំពុងបំផ្លាញរថយន្តដោយមិនដឹងខ្លួន
ចន្លោះមិនឃើញ
មតិខ្លះធ្លាប់បានលើកឡើងថានៅពេលមានរថយន្ត ដូចចិញ្ចឹមមនុស្សម្នាក់ ព្រោះត្រូវចំណាយថវិកាលើវាមួយខែៗអស់ច្រើន ប៉ុន្តែនោះអាស្រ័យទៅតាមកម្រិតនៃការថែទាំរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ ថ្ងៃនេះ Sabay លើកបង្ហាញនូវ ៦ ចំណុចដែលអ្នកបើកបរមួយចំនួនធំ តែងតែរំលង ជាហេតុធ្វើឲ្យរថយន្តជួបបញ្ហាឥតឈប់។
១. មិនខ្វាយខ្វល់នៅពេលលោតសញ្ញា Check:
ការបដិសេធនូវសញ្ញា Check អាចនាំឲ្យអ្នកបើកបរ ត្រូវចំណាយច្រើននៅពេលក្រោយ ព្រោះបើកាលណាមានបញ្ហាតូចមួយដូចជាផលប៉ះពាល់មកពីប្រេងឥន្ធនៈ បើអ្នកឆាប់រួសរាន់ត្រួតពិនិត្យម្ល៉ោះមិនអស់ថវិកាច្រើនឡើយ ប៉ុន្តែបើទុកចោលយូរថ្ងៃ មុខបញ្ហានឹងរាលដាលកាន់តែខ្លាំង។
២. មិនចាប់អារម្មណ៍លើការប្ដូរប្រេងម៉ាស៊ីន:
ត្រូវមើលកម្រិត (បរិមាណ) និងជាតិរំអិលរបស់ប្រេងក្នុងម៉ាស៊ីន ហើយដឹងពីរយៈពេលដែលត្រូវប្ដូរប្រេង និងការការពារតម្រង់ប្រេងឲ្យនៅល្អដូចសភាពដើម។
៣. មិនយកចិត្តទុកដាក់លើសំបកកង់:
សំបកកង់រថយន្ត អ្នកត្រូវទម្លាប់ត្រួតពិនិត្យឲ្យបានដិតដល់ ព្រោះក្រៅពីចំណាយលើការជួសជុល ទៀតសោតក៏ទាក់ទងនឹងសុវត្ថិភាពលើដងផ្លូវរបស់អ្នកបើកបរផងដែរ។
៤. មិនធ្វើតាមទៀងទាត់នឹងកាលវិភាគថែទាំរថយន្ត:
ដោយសារបង្គំគ្រឿង និងផ្នែកជាច្រើននៃរថយន្តច្រើនជួបបញ្ហាម្ល៉ោះម្ចាស់យានយន្តទាំងអស់ចាំបាច់ត្រូវថែទាំជាប្រចាំ ផ្អែកតាមកាលវិភាគដែលបានកំណត់ដោយខ្លួនឯងឬកំណត់ពីក្រុមហ៊ុនថែទាំណាមួយ។
៥. មិនឧស្សាហ៍សម្អាតរថយន្ត:
ប្រើយានជំនិះយូរមិនឧស្សាហ៍លាងសំអាត ក្រៅពីសោភ័ណភាពចុះអន់ថយមិនទាក់ភ្នែកពីអ្នកធ្វើដំណើរដទៃ ទៀតសោតក៏ធ្វើឲ្យដែកនៃគ្រឿងបង្គំឆាប់ច្រេះផងដែរ។
៦.បើកបរដោយគ្មានសណ្ដាប់ធ្នាប់:
កំណត់ល្បឿនអតិបរមានៃការបើកបរឲ្យបានច្បាស់លាស់ មិនថាតែក្នុងស្ថានភាពចរាចរបែបណា ឬអាកាសធាតុមិនអំណោយផល ចូររក្សាស្ថិរភាពល្បឿនឲ្យបានប្រសើរ ជៀសវាងការបើកលឿនហើយឈប់ភ្លាមៗ ជាកត្តាប៉ះពាល់ដល់ប្រេងម៉ាស៊ីននៃរថយន្ត និងផ្នែកគ្រឿងផ្សេងទៀត៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖