រន្ធត់ចិត្ត លក់ iPhone X តាមអនឡាញ រួចទៅយកលុយ ត្រូវគេបាញ់សម្លាប់
- 2017-12-07 01:57:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់ចិត្ត លក់ iPhone X តាមអនឡាញ រួចទៅយកលុយ ត្រូវគេបាញ់សម្លាប់
ចន្លោះមិនឃើញ
ក្មេងប្រុសជំទង់វ័យ ១៨ ឆ្នាំ ២ រូបត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយរកឃើញថាបាញ់សម្លាប់បុរសម្នាក់ជុំវិញករណីទូរសព្ទ iPhone X។ កាសែតប្រចាំតំបន់បានចុះផ្សាយជនរងគ្រោះវ័យ ៣២ ឆ្នាំលោក Danny Carlos បានបង្ហោះលក់ទូរសព្ទ iPhone X លើកម្មវិធីអនឡាញ Letgo (គេហទំព័របង្ហោះទិញលក់ឥវ៉ាន់) លុះថ្ងៃ ១៨ វិច្ឆិកា រូបគេបើករថយន្តទៅឈប់នៅស្ថានីយបញ្ចូលហ្គាសកំពុងមមាញឹកមួយកន្លែង ពេលអ្នកទិញមកដល់លោកក៏ប្រគល់ទំនិញទៅឲ្យ តែអកុសលអ្វីពួកគេជាមនុស្សមិនល្អ ក្រោយបានទូរសព្ទក៏រត់ឡើងរថយន្តជិះទៅបាត់ ធ្វើឲ្យជនរងគ្រោះរត់តាម ទើបត្រូវខ្មាន់កាំភ្លើងបែរមកបាញ់សម្លាប់តែម្ដង។
ការឆ្លើយតបពីគ្រូពេទ្យថ្វីបើព្យាយាមជួយសង្គ្រោះបុរសរូបនោះក្ដី ប៉ុន្តែគេបានផុតជីវិតបាត់ទៅហើយ ស្របពេលខ្មាន់កាំភ្លើងទាំងពីររូប ត្រូវប៉ូលិសចាប់បាននៅខែវិច្ឆិកាថ្ងៃទី ១៩ និង ៣០ ដែលពួកគេមានឈ្មោះ Jordan Patton និង Marcus Fortune រស់នៅក្នុងទីក្រុង San Leandro រដ្ឋកាលីហ្វញ៉ា។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
មុខងារទាំង ១១ អ្នកប្រហែលជាមិនធ្លាប់ប្រើលើបណ្ដាញ LinkedIn
Facebook អាប់ដែតមួយប្រាវ គាំង Messenger ផ្អើលអ្នកប្រើពេញទឹកពេញដី