ក្តៅៗ​! Qualcomm ​បញ្ចេញ​បន្ទះ​ឈីប​ថ្មី​ Snapdragon 845 ​ខ្លាំង​ លឿន​និង​មាន​បច្ចេក​វិទ្យា​ AI

  • 2017-12-06 11:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ​ឈីប​អាមេរិក​ Qualcomm ​បាន​បង្ហាញ​បន្ទះ​ឈីប​ថ្មី​ Snapdragon 845 ​ក្នុង​ព្រឹតិ្តការណ៍​ Snapdragon Tech Summit ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ ។

Snapdragon 845 ​គឺ​ជា​បន្ទះ​ឈីប​ជំនាន់​ក្រោយ​បន្ទាប់​ពី​ Snapdragon 835 ​ដែល​បាន​បង្ហាញ​ក្នុង​ព្រឹតិ្តការណ៍​តាំង​ពិព័រណ័​អេឡិច​ត្រូនិក​ CES 2017 ​ហើយ​វា​ក៏​បាន​ប្រើ​ក្នុង​ស្មាតហ្វូន​មួយ​ចំនួន​ដូច​ជា​ Galaxy S8, S8 Plus, HTC U11, Xiaomi Mi Mix 2, LG V30, Google Pixel 2 ​និង​ Pixel 2 XL ។ ដោយ​ឡែក​ Snapdragon 845 ​នឹង​ប្រើ​ក្នុង​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ Xiaomi ​និង​ស្មាតហ្វូន​មួយ​ចំនួន​ដែល​នឹង​លេច​រូបរាង​ក្នុង​ឆ្នាំ​ ២០១៨ ​ខាង​មុខ​ ។ យោងតាម​ក្រុមហ៊ុន​ Qualcomm ​ថា​បន្ទះ​ឈីប​ Snapdragon 845 ​មាន​ថាមពល​ខ្លាំង​ និង​លឿន​ ។ ក្រៅ​ពី​នេះ​វា​នឹង​ផ្តោត​លើ​បច្ចេកវិទ្យា​ Artificial Intelligence (AI) ផ្តល់​សុវត្តិភាព​កាន់​តែ​ប្រសើរ​ជាង​មុន​ ។ នៅ​ឯ​ព្រឹត្តិការណ៍​ដដែល​លោក​ ES Jung ប្រធាន​និង​ជា​នាយក​គ្រប់គ្រង​នៃ​អាជីវកម្ម​ច្នៃប្រឌិត​របស់​ Samsung Electronics ​ប្រកាស​ថា​ក្រុមហ៊ុន​នឹង​បំពាក់​ឈីប​ Snapdragon 845 ​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ​ដែរ​ ។

គួរ​បញ្ជាក់​ថា​ ក្រៅ​ពី​បញ្ចេញ​បន្ទះ​ឈីប​ថ្មី​នេះ​ Qualcomm​ ក៏​បាន​រំឮក​ឡើង​វិញ​ពី​ការ​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ Microsoft រឿង​ផលិត​កុំព្យូទ័រ​ដំណើរ​ការ​ប្រព័ន្ធ​ Windows 10 ​លើ​ Snapdragon ​ខណៈ​ក្រុមហ៊ុន​តៃវ៉ាន់​ Asus ​បាន​បង្ហាញ​កុំព្យូទ័រ​កាច់​បង្វិល​ទៅ​ក្រោយ​ Ausus NovaGo ​ដែល​ជា​ផលិតផល​ដំបូង​គេ​ក្នុង​លោក​មាន​ប្រព័ន្ធ​ Windows ​លើ​ Snapdragon ​ហើយ​ក្រុមហ៊ុន​ HP ​ក៏​បាន​បង្ហាញ​ផលិត​ស្រដៀង​គ្នា​នេះ​ដែរ​គឺ​ HP ENVY x2 ៕ ប្រែសម្រួល៖ សិរីបុទ្រ

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ សិរីបុទ្រ