ប្រើ Google ជំនួយខ្លាំងពេកអាចបង្កើនជំងឺបាត់ការចង់ចាំ
2017-12-06 12:25:46
ចំនួនមតិ 0
|
ចំនួនចែករំលែក 0
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវអង់គ្លេសមួយរូបបានព្រមានថា ការប្រើប្រាស់ Google ដើម្បីស្វែងរកព័ត៌មានជាជាងប្រើប្រាស់ខួរក្បាលអាចបង្កើនហានិភ័យជំងឺបាត់ការចង់ចាំកាន់តែខ្លាំងៗឡើង ។
លោក Frank Gunn-Moore មកពីសកលវិទ្យាល័យ University of St Andrews និយាយថាការអនុវត្តខួរក្បាលគឺជាការពិសោធមួយដែលពួកយើងកំពុងអនុវត្តលើខ្លួនឯងហើយវាជាកត្តាសំខាន់ណាស់ដែលត្រូវជម្រុញសមត្ថភាពខួរក្បាលឱ្យបានល្អដូច្នេះយើងចាំបាច់ត្រូវប្រើវា ។ ប៉ុន្តែសព្វថ្ងៃនេះមនុស្សគ្រប់គ្នាហាក់បីដូចជាមើលរំលងពីសមត្ថភាពខួរក្បាលដោយប្រើប្រាស់តែប្រព័ន្ធអ៊ីនធើណិតជាដំណោះស្រាយទៅវិញ ។ ជាក់ស្តែងបើសិនជាចង់ដឹងអ្វីមួយ ពួកគេផ្អែកលើអ៊ីនធីណិតជាជាងព្យាយាមរំឮកព័ត៌មានពីការចង់ចាំរបស់ពួកគេ ។ ទង្វើនៃការមិនប្រើប្រាស់សមត្ថភាពខួរក្បាលនេះនឹងជះឥទ្ធិពលដូចជាការរីករាលដាលនៃជំងឺបាត់ការចង់ចាំ ។ សាស្ត្រាចារ្យដែលនឹងធ្វើជាវាខ្មិនកិតិ្តយសនៅឯព្រឹត្តិការណ៍ Alzheimer Scotland Christmas ប្រចាំឆ្នាំក្នុងក្រុង Edinburgh នៅថ្ងៃទី ១៤ ធ្នូសប្តាហ៍ក្រោយនិយាយថា មានកត្តាជាច្រើនដែលអាចហ៊ុចលទ្ធផលឈានទៅរកជំងឺបាត់ការចង់ចាំដូចជា បរិស្ថាន ស្រ្ទេស និងកត្តាហ្ស៊ែនពីកំណើត ។