Zidane បង្ហើប​ពី​មូល​ហេតុ​​ចូល​ចិត្ត​ការ​ប្រជែង​រវាង Messi និង Ronaldo

  • 2017-12-06 12:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប Real Madrid លោក Zinedine Zidane កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ និយាយ​ក្នុង​ន័យ​ថា ការ​ប្រជែង​រវាង​Cristaino Ronaldo និង Lionel Messi ធ្វើ​ឲ្យ​ពួក​គេ​លេង​កាន់​តែ​ល្អ។

ក្នុង​សន្និសីទ​ Champions League ពេល​សួរ​ទាក់ទង​ Ronaldo និង Messi លោក Zidane បាន​និយាយ​ថា៖ "ជា​ការ​ពិត​ណាស់ នៅ​ពេល​ដែល​យើង​មើល​ស្ថិតិ​របស់​ពួក​គេ ពួក​គេ​ទាំង​ពីរ​ពិត​ជា​អស្ចារ្យ​ណាស់ ។ វា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ចំពោះ​ចំនួន​គ្រាប់​ដែល​គេ​ទាំង​ពីរ​បាន​ស៊ុត​ចូល​កន្លង​មក"។ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា៖ "ការ​ប្រកួត​ប្រជែង​នេះ ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​ទាំង Messi និង Ronaldo​ កាន់​តែ​ល្អ។ ខ្ញុំ​គិត​ថា ស្ថានភាព​បែប​នេះ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត"​។

សូម​បញ្ជាក់​ផង​ដែរ​ថា រយៈ​ពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​មាន​កីឡាករ​ណា​ឈ្នះ​ពាន​ Ballon D'or ក្រៅ​ពី Cristaino Ronaldo និង Lionel Messi ឡើយ។ ដោយ​ឡែក​សម្រាប់​ឆ្នាំ ២០១៧ មួយ​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា អាច​នឹង​ឈ្នះ​ពាន​នេះ​ទៀត។ ទោះ​ជា​យ៉ាង​ណា តាំង​ពី​រដូវ​កាល​ថ្មីបាន​ចាប់ផ្ដើមមក Ronaldo ហាក់​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ជា​ពិសេស​ក្នុង​លីគ​កំពូល​អេស្ប៉ាញ ដោយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ​រក​បាន​ទើប​តែ​ ២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​លីគ ខណៈ Messi រក​បាន​រហូត​ដល់​ទៅ ១៣​គ្រាប់ក្នុង​ La Liga ហើយ គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី