Courtois ថា Barcelona មិន​ចង់​ប៉ះ​ជាមួយ Chelsea ក្នុង​វគ្គ ១៦​ក្រុម

  • 2017-12-07 02:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ដៃ​ទី ១ របស់​ក្លឹប​តោ​ខៀវ Thibaut Courtois បាន​និយាយ​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona មិន​ចង់​​ប៉ះក្លឹប​ខ្លួននៅ​វគ្គ១៦​ក្រុម ក្នុង​ក្របខ័ណ្ឌ​ Champions League។

អ្នក​ចាំ​ទីរូប​នេះ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "មាន​ក្រុម​អង់គ្លេស​ជា​ច្រើន ដែល​បាន​បញ្ចប់​ពូល​របស់​ខ្លួន​ក្នុង​ចំណាត់​ថ្នាក់​លេខ ១ ដូច្នេះ​យើង​ (Chelsea) អាច​នឹង​លេង​ជាមួយ Barca, PSG ឬ​ក៏ Besiktas"។ កីឡាករ​បែលហ្សិក​បន្ត​ទៀត​ថា៖ "ប៉ុន្តែ​បើ​អ្នក​សួរ​ក្លឹប Barca ថា ពួក​គេ​ចង់​ប៉ះ​ជាមួយ​យើង​ ឬ​អត់​នៅ​វគ្គ ១៦​ក្រុម ពួក​គេ​នឹង​និយាយ​ថា ទេ។ ពួក​យើង​គឺ​ជា​ក្រុម​ដ៏​ល្អ​មួយ ហើយ​ពួក​យើង​នឹង​ព្យាយាម​គ្រប់​យ៉ាង​ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់​ៗ​ទៀត"។

សូម​បញ្ជាក់​ផង​ដែរ​ថា Chelsea បាន​បញ្ចប់​ពូល​ Champions Leauge របស់​ខ្លួន ក្នុង​ចំណាត់​ថ្នាក់​លេខ ២ បន្ទាប់​ពី​ស្មើ​ជាមួយ Atletico Madrid ខណៈក្លឹប​អ៊ីតាលី Roma ​ឈរ​លេខ ១ ក្រោយឈ្នះ Qarabag FK ក្នុង​លទ្ធផល ១ទល់​នឹង ០៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី