ចេញ​ហើយ! សាច់​រឿង​ពេញ សុខ សោម៉ាវត្តី ដណ្ដើម​ អេនឌី ពី​ទ្រូង​ ឌុច លីដា

  • 2017-12-07 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​១​បទ​​ដែល​មាន​ចំណង​ជើង​ថា "នឹក​បង​៥០%​ផង​" ដែល​​​ល្បី​​តាំង​​ពី​១០​ឆ្នាំ​មុន​របស់​តារា​ចម្រៀង​ អែនឌី ត្រូវ​បាន​យក​មក​ផលិត​ឡើង​វិញ​នៅ​ឆ្នាំ​២០១៧​នេះ និង​បាន​​ថត​ចេញ​ជា​ MV តែ​ម្ដង ត្បិត​​​បទ​នេះ​មិន​ដែល​ចេញ​វីដេអូ​ចម្រៀង​ជា​ផ្លូវ​ការ​នោះ​ទេ​តាំង​ពី​បាន​សាង​កេរ្តិ៍​ឈ្មោះ​មក។

ក្នុង​វីដេអូ​ចម្រៀង​នេះ អេនឌី បាន​ភ្ជាប់​ជា​មួយ​សាច់​រឿង​ខ្លី​មួយ រៀប​រាប់​​​រឿង​រ៉ាវ​ពី​មិត្ត​ទ្រុស្ត​មិត្ត ដោយ​​នារី​២​នាក់​ បាន​ឈ្លោះ​គ្នា​ព្រោះ​រឿង​ស្នេហា​​ត្រីកោណ និង​មាន​​បន្ថែម​ពី​ភាព​​សោក​ស្ដាយ​​របស់​បុរស​ម្នាក់​​ដែល​​​មិន​មាន​ភាព​ស្មោះត្រង់​​ចំពោះ​ស្នេហា​​ សាវា​​រារែក​ចិត្ត​​ ចង់​ប្ដូរ​ផ្លាស់​ពី​នារី​ម្នាក់​ទៅ​នារី​ម្នាក់​ទៀត៕

ចង់​ដឹង​ទី​បញ្ចប់​សាច់​រឿង​ទៅ​ជា​យ៉ាង​ណា? ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ សុខណា