LG V30+ គូប្រជែង iPhone X នឹងបង្ហាញខ្លួននៅឥណ្ឌាសប្ដាហ៍ក្រោយ
- 2017-12-07 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG V30+ គូប្រជែង iPhone X នឹងបង្ហាញខ្លួននៅឥណ្ឌាសប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន LG នឹងបានប្រកាសចេញស្មាតហ្វូនលំដាប់កំពូលជំនាន់ចុងក្រោយរបស់ខ្លួន គឺម៉ូដែល V30+ នៅប្រទេសឥណ្ឌាសប្ដាហ៍ក្រោយដែលមានបន្ថែមចំណុចថ្មីៗមួយចំនួនលើសបងប្អូនត្រកូល V30។
LG V30+ បំពាក់មកជាមួយអេក្រង់ FullVision OLED ទំហំ ៦ អ៊ីញបង្ហាញរូបភាពក្នុងកម្រិត Quad HD+ (2880x1440) ភ្ជាប់ជាមួយបច្ចេកវិទ្យាការពារភាពសឹកឆ្កូត Corning Gorilla Glass 5។
បំពាក់មកជាមួយបន្ទះឈីប Snapdragon 835 របស់ក្រុមហ៊ុន Qualcom។ RAM 4GB ជាមួយទំហំផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB អាចបន្ថែមមេម៉ូរីកាតខាងក្រៅប្រភេទ MicroSDបានដល់ទំហំ 2TB។ ដើរដោយ Android 7.1.2 (ជំនាន់ទី ៧ Nougat) ជាមួយនឹង UX ស្ដុកដើមរបស់ LG 6.0+ ផងដែរ។
មានថាមពលថ្មទំហំ ៣ ៣០០ មីលីអំពែម៉ោង(mAh)។ អាចដាក់ស៊ីមបាន២ រន្ធដាក់ស៊ីមប្រភេទ Hybrid។
កាមេរ៉ាភ្លោះខាងក្រោយម្ខាងទំហំ ១៦ មេហ្គាភិចសែលជាមួយ Apeture f/1.6 អាចថតបាន ៧០ ដឺក្រេប្រើឡេនប្រភេទ Wide-angle Lens មានភ្លើង Flash ពីរគ្រាប់ជាមួយមុខងាររក្សាលំនឹង OIS, EIS និង PDAF ចំណែកម្ខាងទៀតទំហំ ១៣ មេហ្គាភិចសែលមាន Apeture f/1.9 អាចថតបាន ១២០ ដឺក្រេ(Wide-angle Lens) សរុបមកថតបាន ១៨០ ដឺក្រេពេញលេញតែម្ដង មិនចាំបាច់ឧបករណ៍ជំនួយ។
រីឯកាមេរ៉ាមុខទំហំ ៥ មេហ្គាភិចសែលមាន Apeture f/2.2អាចថតរូប Selfie បានយ៉ាងទូលាយដល់ទៅ ៩០ ដឺក្រេ(Wide-angle Lens)។
LG V30+ មានបំពាក់សាកថ្មលឿន Quick Charge 3.0 សាកថ្មឥតប្រើខ្សែ Wireless Charging បច្ចេកវិទ្យាស្កេនខ្ចៅដៃ បច្ចេកវិទ្យាការពារធូលី និងជម្រាបទឹកកម្រិត IP68 ដោយអាចស្ថិតនៅក្នុងទឹកជម្រៅ ១,៥ ម៉ែត្រ រយៈពេល ៣០ នាទី និងបច្ចេកវិទ្យាផ្សេងទៀតដែលមាននៅលើ V30 ដូចជា Cine Effect, Graphy, ប្រព័ន្ធសំឡេង Hi-Fi Quad DAC ជាដើម។
តម្លៃ LG V30+ កាលប្រកាសដាក់លក់នៅកូរ៉េថ្លៃប្រមាណជា ៩៩៨ ៨០០ វ៉ុន ខ្ទង់ ៨៨៥ ដុល្លារ។ ចំពោះតម្លៃនៅឥណ្ឌា ប្រភពមិនបានបញ្ជាក់៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អត្ថបទទាក់ទង៖