Youtube++ អាច​បើក​ចម្រៀង​ស្ដាប់​ដូច Mp3 បាន​ម៉ាអែម

  • 2017-12-07 08:54:35
  • ចំនួនមតិ

ចន្លោះមិនឃើញ

YouTube++ ជា​កម្មវិធី​កម្សាន្ត​មួយ​ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​កម្មវិធី YouTube ធម្មតា​ អាច​បើក​ចម្រៀង ឬ វិឌីអូ​ផ្សេងៗ នៅ​ពេល Lock Screen ដូច​ជា​កម្មវិធី​ចាក់​បទ​ចម្រៀង Mp3 ធម្មតា។

វា​អាច​ចាក់​បទ​ចម្រៀង​អូតូ​ កំណត់​កម្រិត​រូបភាព រក្សាទុក ឬ Download ចម្រៀង​ដែល​ពេញ​ចិត្ត​ទុក​ស្ដាប់​ដូច​ជា Mp3។

ដើម្បី​អាច​ប្រើប្រាស់បាន​ ត្រូវ​​​ទាញ​យក​កម្មវិធី​នេះ​បាន​​ តាម​រយៈ App មួយ​ឈ្មោះ​ថា TuTuApp បាន​សម្រាប់​​ទាំង​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS និង Android។

ចុច​នៅ​ទី​នេះ​ដើម្បី Download

បន្ទាប់​មកទាញ​យក YouTube++ ពី​ក្នុង TuTuApp និង Install លើទូរសព្ទ​ជា​ការ​ស្រេច​។ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android អាច​ដំណើរ​ការ​បាន​ធម្មតា តែ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិ​ការ IOS ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

  • នៅ​ពេល Download TuTuApp បាន​ត្រូវ​ចូល​ទៅ​កាន់ Setting->General->Device Management->ចុច​លើ​ Device TuTuAppហើយ​ចុច​លើ​ពាក្យ​ថា Trust ជា​ការ​ស្រេច។

  • បន្ទាប់​ពី Download YouTube++ ហើយ​អ្នក​ក៏​ត្រូវ​​ចូល​ទៅ​កាន់ Setting->General->Device Management->ចុច​លើ​ Device YouTube++ ហើយ​ចុច​លើ​ពាក្យ​ថា Trust ជា​ការ​ស្រេច។

បញ្ជាក់​៖ ចំពោះ​ Android វិធី​ដោនឡូត​ TuTuApp ដូច​បង្ហាញ​ក្នុង​វីដេអូ​ដែរ​ ខុស​តែ​ពេល​​ដោនឡូត​​​កម្មវិធី​​ YouTube+ ត្រូវ​បើ់ក Unknown Source ជា​ការ​ស្រេច៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អានអត្ថបទបន្ត៖


អត្ថបទ៖ ម៉េងងី