កម្មវិធី​ស្លៀក​ពាក់​បែប​តុក្កតា Animation ជប៉ុន នឹង​មក​ដល់​សប្ដាហ៍​ក្រោយ

  • 2017-12-07 08:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“តោះ​យើង​ទៅ Cosplay រដូវ​កាល​ទី4” កម្មវិធី​ស្លៀក​ពាក់​បែប​តុក្កតា​ជប៉ុន​បែប Animation ដែល​រៀបចំ​ឡើង​ដើម្បី​ប្រមូល​ថវិកា​​ថវិកា​ពី​ការ​លក់​សំបុត្រ​យក​ទៅ​បរិច្ចាគ​នៅ​តាម​មូលនិធិ​នានា​នោះ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ធ្នូ នេះ​ហើយ ចាប់​ពី​ម៉ោង​១២ថ្ងៃ​ត្រង់ ដល់៥:៣០​នាទី​ល្ងាច ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា~ជប៉ុន (CJCC)។

ក្រៅ​ពី​មាន​របាំ​ល្ខោនខោល និង​ការ​រាំ​បទ​សម័យ ក៏​នៅ​មាន​ការ​ដើរ​បង្ហាញ​ម៉ូត ការ​សម្ដែង ការ​ប្រកួត​E-Sport និង​ការ​បញ្ចេញ​សមត្ថភាព​នានា ព្រម​ទាំង​បាន​ឃើញ Mr & Ms Cosplay ផង​ដែរ ដែល​ពួក​គេ​នឹង​តុបតែង​ខ្លួន​ប្លែកៗ​តាម​ខ្សែ​ភាពយន្ត Animation។

យុវជន​ស្ម័គ្រចិត្ត Narutail ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ មាន​គោល​បំណង​ប្រមូល​សៀវភៅ ៤០០០ក្បាល ដែល​យក​ទៅ​ចែក​ជូន​សិស្ស​នៅ​សាលា​រៀន​កូនីតាគិ (សាមគ្គី) ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្ត​កំពត (៣​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត)។

Cosplay រដូវ​កាល​ទី4 បាន​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន Sky Communication, Samba: Brazilian steakhouse, និង​សហការ​ឧបត្ថម្ភ​ដោយ Iflix, Sabay, KH Anime Fanclub, Legend Cinema, IQlick, CHAO DOI, KidsCity, វីតាល់ នឹង​ដៃ​គូរ​ផ្សព្វផ្សាយ​ដោយ AKASA, និង LaReine៕

ដោយ៖ វិទូ