ឱកាសពិសេស! រៀនសរសេរអត្ថបទភាពយន្ត ដោយឥតគិតថ្លៃ

  • 2017-12-08 10:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Soyo សហការណ៍ជាមួយ ផលិតកម្ម ComeTogether.Film និង នាយកដ្ឋានសិល្បភាពយន្ត រៀបចំវគ្គបណ្តុះបណ្តាល ការសរសេរ SceenWriting Masterclass នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។ ផលិតករ អ្នកដឹកនាំរឿងវ័យក្មេង ឬក៏យុវវ័យដែលស្រលាញ់ការផលិតភាពយន្តទាំងអស់ អាចមានឱកាសចូលរួមវគ្គបណ្តុះបណ្តាល នឹងទទួលបានជំនាញលើផ្នែកតែងនិពន្ធ និងសរសេរអត្ថបទភាពយន្ត ដែលផ្តោតលើការផលិតភាពយន្តខ្លី។

បើចង់ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលដោយក្រុមអ្នកផលិតភាពយន្តជំនាញ ផលិតករ អ្នកដឹកនាំរឿងវ័យក្មេង ឬក៏យុវវ័យដែលស្រលាញ់ការផលិតភាពយន្តទាំងអស់ ត្រូវតែជាជនជាតិកម្ពុជា ត្រូវមានអាយុចាប់ពី២០ឆ្នាំដល់ ៣០ឆ្នាំ ហើយតម្រូវឱ្យបេក្ខជនមាន អត្ថបទនិពន្ធរឿងខ្លីរបស់ខ្លួនឯងស្រាប់ទើបអាចចូលរួមក្នុងកម្មវិធីនេះបាន។

ដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ អនាគតផលិតករ និងអ្នកស្រលាញ់ការផលិតភាពយន្តទាំងឡាយ ត្រូវធ្វើការផ្ញើប្រវត្តិរូបសង្ខេប ឬ CV ភ្ជាប់ជាមួយអត្ថបទពិព៌ណនាអំពីចំណាប់អារម្មណ៍របស់អ្នក ឬ CoverLetter ថាតើហេតុអ្វីបានជាអ្នកចង់ចូលរួមចំណែកលើការនិពន្ធភាពយន្ត ឬ ScreenWriting Masterclass ទៅកាន់គេហទំព័រ cometogetherfilms.kh@gmail.com ឱ្យបានត្រឹមថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៧។

អត្ថបទ៖ Sunny