លោក Perez ព្រលយ​ថា Real Madrid នឹង​ជួយ​ Neymar ឲ្យ​ឈ្នះ Ballon D'or

  • 2017-12-08 12:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Real Madrid លោក​ Florentino Perez ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា Neymar នឹង​មាន​លទ្ធភាពច្រើន​ក្នុង​ការឈ្នះ​ពាន Ballon D'or បើ​កីឡាករ​រូប​នេះ​សម្រេច​មក​ចូល​រួម​ក្លឹប​របស់​លោក។

ពេល​សារព័ត៌មាន​អេស្ប៉ាញ Marca សួរ​ទាក់​ទង​នឹង Neymar លោក Perez បាន​និយាយ​ថា៖ "ការ​លេង​ឲ្យ Real Madrid នឹង​ជួយ​ឲ្យ​គេ​ ( Neymar )មាន​ភាព​ងាយ​ស្រួល​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន Ballon D'or"។ លោក​ប្រធាន​ក្លឹប​ Real Madrid រូប​នេះ បាន​បន្ត​ទៀត​ថា៖ “Real Madrid គឺ​ជា​ក្លឹប​មួយ​ដែល​អាច​ផ្ដល់​អ្វី​ៗ​គ្រប់​យ៉ាង​ឲ្យ​គេ ដើម្បី​ក្លាយ​ជា​កំពូល​កីឡាករ​មួយ​រូប។ នរណា​ក៏​ដឹង​ដែរ​ថា ខ្ញុំ​ចង់​បាន​គេ ម្ដង​រួច​ហើយ​កាល​ពី​មុន"។

តាម​ពិត​ទៅ Neymar ស្ទើរ​តែ​ចូល​រួម​ជាមួយ​ Real Madrid ប៉ុន្មាន​ដង​រួច​ទៅ​ហើយ មុន​សម្រេច​មក​ចូល​រួម​ជាមួយ​ Barcelona កាល​ពី​ឆ្នាំ ២០១៣។ កាល​ពី​ឆ្នាំ ២០០៥ កីឡាករ​រូប​នេះ បាន​​ទៅ​ហាត់​ក្នុង​ក្លឹប​យុវជន​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ និង​ស្ទើរ​តែ​ចូល​រួម​ជាមួយ​ក្លឹប​ទៅ​ហើយ តែ​ចុង​ក្រោយ Neymar នៅ​ស្ទាក់​ស្ទើរ​ចិត្ត​ ដោយ​សារ​នៅ​វ័យ​ក្មេង​ផង ដូច្នេះ​ក៏​សម្រេច​នៅ​បន្ត​លេង​ឲ្យ​ក្លឹប​នៅ​ប្រេស៊ីល​សិន។ នៅ​ឆ្នាំ ២០១១ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ បាន​ទាំង​ទៅ​ពិនិត្យ​សុខភាព​នៅ Real Madrid រួច​ហៀប​នឹង​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​ទៅ​ហើយ តែ​លោក​ Perez នៅ​ពេល​នោះ គិត​ថា​មិន​អាច​ទៅ​រួច ហើយ​ក៏​សម្រេច​ចោល​លុប​ចោល​ការ​ផ្ទេរ​នេះ​ទៅ​វិញ។

នៅ​ឆ្នាំ ២០១៣ Neymar បាន​ចូល​រួម​ជាមួយ Barcelona ដែល​ក្លឹប​គូ​ប្រជែង​សំខាន់​របស់​ Real Madrid។ នៅ​ទី​នោះ Neymar បាន​អភិវឌ្ឍ​ខ្លួន​រហូត​ក្លាយ​ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប ដែល​ពិភពលោក​ទទួល​ស្គាល់។ នៅ​បាន​បួន​ឆ្នាំ កីឡាករ​ប្រេស៊ីល​រូប​នេះ សម្រេច​ចាក​ចេញ​ពី ក្លឹប​អ្នក​មាន​បុណ្យ ទៅ PSG ក្នុង​ការ​ផ្ទេរ​ដ៏​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់៕

ប្រភព៖ Goal | Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី