ជំនួប​ Man Utd និង Man City មាន​ប្រទេស​តែ​៤​ប៉ុណ្ណោះ​លើ​លោក​នេះ ដែល​ខកខាន​មិន​បាន​មើល​ការប្រកួត​នេះ

  • 2017-12-09 02:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ដែល​មាន​អ្នកគាំទ្រ​ច្រើន​បំផុត​មួយ​លើ​លោក Man Utd នឹង​ប៉ះ​ជាមួយ​មិន​ដែល​ចាញ់​រដូវកាល​នេះ Man City នឹង​ក្លាយ​ទៅ​ជា​ការប្រកួត​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​មាន​ប្រទេស​តែ​៤ប៉ុណ្ណោះ​ដែល​​មិន​បាន​មើល​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​តាម The Sun។

ប្រទេស​ទាំង​នោះ​រួមមាន៖ គុយបា កូរ៉េ​ខាង​ជើង Moldova (ប្រទេស​របស់​អតីត​សហភាព​សូវៀត) និង ប្រទេស Saint Kitts & Nevis (ជា​ប្រទេស​​ដែល​មាន​កោះ​២​ស្ថិត​នៅ​ចន្លោះ​មហាសមុទ្រ​អាត្លង់ទិក និង សមុទ្រ​ការាបៀន មាន​ផ្ទៃដី​ប្រមាណ ២៦០ គីឡូម៉ែត្រ​ការ៉េ និង មាន​ប្រជាជន​ជាង​៥ម៉ឺន​៤​ពាន់​នាក់​ប៉ុណ្ណោះ)។ បាន​ន័យ​ថា​ភ្នែក​រាប់លាន​គូ​នឹង​មើល​ការ​ប្រកួត​ដ៏​ធំ​នៅ​ទឹកដី Old Trafford លើកលែង​តែ​ប្រជាជន​ក្នុង​ប្រទេស​ទាំង​៤​នេះ​ប៉ុណ្ណោះ ដែល​ខកខាន​ឱកាស​នេះ។

កីឡាករ​ក្នុង​ក្រុម​ទាំង​២​បើ​ដាក់​បញ្ចូល​គ្នា​តម្លៃ​ខ្លួន​​សរុប​របស់​ពួកគេ​ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ ៦៥០ លាន​ផោន (ប្រហែល ៨៧០ លាន​ដុល្លារ) ព្រោះ​គ្រាន់​តែ Paul Pogba តែ​ឯង​តម្លៃ​ខ្លួន​ដល់​ទៅ ៨៦ លាន​ផោន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត