ពាន Premier League នឹង​ចប់​បើ​សិន​ Man City ឈ្នះ​ Man United

  • 2017-12-09 00:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United នឹង​បើក​ទ្វារ​កីឡដ្ឋាន Old Trafford របស់​ខ្លួន​ស្វាគមន៍​គូ​ប្រជែង​ដ៏​ធំ Manchester City នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។

Hargreaves

ក្រុម​យក្ស​ទាំង​ពីរ​កំពុង​ប្រដេញ​ពិន្ទុ​គ្នា​នៅ​កំពូល​តារាង​តែ​យ៉ាង​ណា Man City កំពុង​ឈរ​លេខ​១​ដាច់​ Man United ដែល​នៅ​លេខ​២​ចំនួន​៨​ពិន្ទុ​។

ពាក់​ព័ន្ធ​នឹង​ជំនួប​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Manchester Derby នេះ​អតីត​កីឡាករ​ Man United លោក Owen Hargreaves បាន​និយាយ​ថា​ពាន​ Premier League នឹង​រក​ឃើញ​ម្ចាស់​ត្រឹម​ថ្ងៃ​អាទិត្យ​បើ​សិន​ Man City ឈ្នះ​ការ​ប្រកួត។

“អ្នក​ពិត​ជា​មិន​អាច​តាម​ Man City ទាន់​នោះ​ទេ​បើ​សិន​មាន​គម្លាត​គ្នា​កើន​ដល់​១១​ពិន្ទុ ពិត​ណាស់​គឺ​គ្មាន​ផ្លូវ​ទេ។ ការ​និយាយ​ដូច្នេះ​របស់​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​ដោយ​សារ​តែ​បើ​ City ឈ្នះ​ពិន្ទុ​ពួក​គេ​នឹង​ដាច់​១១ តែ​បើ​ចាញ់​ពិន្ទុ​នឹង​ថយ​គម្លាត​មក​ត្រឹម​៥​វិញ។

Hargreaves បច្ចុប្បន្ន​វ័យ​៣៦​ធ្លាប់​លេង​ឲ្យ​ Manchester United ពី​ចន្លោះ​ឆ្នាំ​២០០៧ ដល់​២០១១ ហើយ​រូប​គេ​ក៏​បាន​លេង​ឲ្យ​ Manchester City ១​រដូវ​កាល​ដែរ​គឺ​ក្នុង​ឆ្នាំ​២០១២៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត