Mourinho ថា​បើ​ខ្លួន​ហ៊ាន​​ធ្វើ​រឿង​មួយ​ដូច​ Pep នោះ​ FA នឹង​ពិន័យ​ភ្លាម​

  • 2017-12-09 01:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho គិត​ថា​រូប​លោក​នឹង​ត្រូវ FA ពិន័យ​ភ្លាម​បើ​ហ៊ាន​ពាក់​សញ្ញា​ពាក់​ព័ន្ធ​នឹង​នយោបាយ​លើ​អាវ​ ហើយ​ឈរ​បញ្ជា​កូន​ក្រុម​ដូច​ Pep Guardiola។​

Mourinho

Guardiola ថ្មី​ៗ​នេះ​បាន​ពាក់​ខ្សែបូ​ពណ៌​លឿង​នៅ​លើ​អាវ​ ជា​សារ​ប្រឆាំង​នឹង​ការ​ដាក់​គុក​អ្នក​នយោបាយ​កាតាឡាន់​។ ក្រៅ​ពី​នោះ​អតីត​អ្នក​ចាត់ការ​ Barcelona និង​ Bayern ក៏​បាន​ផ្ញើ​ជ័យ​ជម្នះ​លើ​ Napoli កាល​ពី​ខែ​មុន​ដល់​ក្រុម​អ្នក​តស៊ូ​ទាមទារ​ឯករាជ្យ​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​ Mourinho បាន​ប្រតិកម្ម​ថា​ ការ​នយោបាយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​លើ​ទីលាន​បាល់ទាត់​ទេ។ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​និយាយ​ថា​៖ "បើ​​ខ្ញុំ​ជា​អ្នក​ពាក់​សារ​នយោបាយ​បែប​នេះ​វិញ​នោះ​គេ​នឹង​ពិន័យ​ភ្លាម"។

គួរ​រម្លឹក​ថា​ Guardiola ដែល​កើត​នៅ​តំបន់​កាតាឡាន់​បាន​ពាក់​ខ្សែបូ​ពណ៌​លឿង​ប្រឆាំង​នឹង​ការ​ចាប់​មន្ត្រី​រដ្ឋាភិបាល​៨​នាក់​ពី​បទ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាមទារ​ឯករាជ្យ​របស់​ក្រុម​អ្នក​តវ៉ា​កាល​ពី​ ថ្ងៃ​ទី​១ ​ខែ​តុលា​។ ​

កាល​ពី​១៨​ឆ្នាំ​មុន​ UEFAបាន​ពិន័យ​ Robbie Fowler ខ្សែ​ប្រយុទ្ធ​ Liverpool ចំនួន​៩០០​ផោន​ដោយ​សារ​បង្ហាញ​អាវ​យឺត​ប្រឆាំង​នឹង​ការ​បណ្ដេញ​កម្មករ​លី​សែង​នៅ​ក្នុង​ទីក្រុង​។ ករណី​ផ្សេង​ទៀត​ក្រុម​អង់គ្លេស, ស្កុតឡែន​, វែល​ និង​អៀរឡង់​ខាង​ជើង​ ក៏​ធ្លាប់​ពិន័យ​ព្រោះ​ពាក់​ផ្កា​អាភៀន​លើ​អាវ​កាន់​ទុក្ខ​អ្នក​ស្លាប់​ក្នុង​​សង្គ្រាម​លោក​ផង​ដែរ៕

Guardiola ពាក់​ខ្សែបូ​ពណ៌​លឿង​

ប្រភព៖ Independent   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី