Ryan Reynolds ត្រូវ​ដើរជា​តួ​​អង្គ​សំខាន់​ក្នុង​រឿង​ "Detective Pikachu"

  • 2017-12-09 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយ​ការណ៍​ពី​វិប​សាយ​ The Hollywood Reporter តារា​សម្តែង​ Ryan Reynolds ត្រូវ​បាន​ជ្រើស​ឲ្យ​ដើរ​តួ​ជា​តួ​អង្គ Pikachu ក្នុង​រឿងDetective Pikachu។ លោកReynolds ត្រូវ​ដើរ​តួ​ជា​តួអង្គ​ដែល​មាន​សកម្មភាព​រស់​រវើក​បែប​ធម្មជាតិ។

ក្នុង​រឿង​នោះ​ដែរ​លោក​​ត្រូវ​សម្ដែង​ជាមួយ​នឹង​តារា​​ផ្សេង​ទៀត​ដូច​ជា តារា​សម្ដែង​ Justice Smith និង Kathryn Newton។

លោក Smith ដើរ​តួ​ជា​តួអង្គ​កូន​ប្រុស​របស់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាប់​ជំរិត ខណៈ​តារា​សម្ដែង​ស្រី Kathryn Newton​ ត្រូវ​ដើរ​តួ​ជា​អ្នក​កាសែត​ឆ្នាស​ឆ្នើម​ម្នាក់។ ពួក​គេ​ទាំង​២​នាក់​ ត្រូវ​​រួម​ដៃ​គ្នា​ជាមួយ​អ្នក​ស៊ើប​ការ ​Pikachu​ ដើម្បី​តាម​ដាន​រក​​តួអង្គ​ឪពុក​របស់​លោក Smith ។

ដោយឡែក សម្រាប់​ព័ត៌មាន​លម្អិត​​ទាក់​ទង​នឹង​រឿង​ថ្មី​នេះ ខាង​ផលិតកម្ម​មិន​ទាន់​បង្ហើប​នោះ​ទេ៕

ប្រភព៖ 9gag   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម